ប្រ​ទេសរុស្ស៊ី​​នឹងផ​លិតទូរ​ស័ព្ទiP​Ho​Ne ​ល​ក់នៅ​ឆ្នាំ 2​018​ត្រឹម​តែ1​30​$​ប៉ុ​​ណ្ណោះ

ទីភ្នាក់ងារសាព័ត៌មាន TASS បានរាយការណ៍ឱ្យដឹងថាប្រទេសរុស្ស៊ីនិងផលិតទូរស័ព្ទiPhoneហើយនឹងចេញលក់នៅឆ្នាំ 2018 ក្នុងតម្លៃទាបបំផុតត្រឹមតែ 130$។

លោក Igor Kozlov នាយផ្នែកនៃក្រុមហ៊ុន Ruselectronics ដែលជាផ្នែកមួយនៃក្រុមហ៊ុនរដ្ឋ Rostec ឲ្យដឹងថាទូរសព្ទដែលផលិតឡើងនឹងមានគុណភាពអាចប្រៀបនឹង iPhone របស់ Apple បាន ប៉ុន្តែមានតម្លៃថោកជាងឆ្ងាយណាស់។លោក Igor បានសង្កត់ធ្ងន់ដូចនេះថា៖ “ឆ្នាំ ២០១៨ យើងនឹងមាន iPhone ផ្ទាល់ខ្លួន, iPhone ក្នុងស្រុក ដែលមានតម្លៃត្រឹម ១៣០ ដុល្លារ”។

Loading...

Rostec ជាក្រុមហ៊ុនបង្កើតឡើងនៅឆ្នាំ ២០០៧ ដែលផ្ដោតសំខាន់លើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសរុស្សី។ អគ្គនាយកក្រុមហ៊ុននេះ ត្រូវបានចាត់តាំងដោយប្រធានាធិបតីរុស្សីផ្ទាល់៕

ប្រភព៖ chnchannel