iPhone 7/7 Plus បន្ត​ធ្លាក់​ថ្លៃ​ជាង ២០០ ដុល្លារ​សប្ដាហ៍​នេះ

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​តម្លៃ iPhone 7/7 Plus បាន​ធ្លាក់​ថ្លៃ​ខ្ទង់​ជាង ២០០ ដុល្លារ ហើយ​ហាង​ឆេង​ថ្ងៃ​នេះ​ក៏​មិន​ខុស​ពី​មុន​ដែរ ដោយ​បន្ត​ធ្លាក់​ជាង ២០០ ដុល្លារ​ដូចគ្នា។

 

តម្លៃ iPhone 7 បច្ចុប្បន្ន​ប្រហែល ៨៣០, ៩៣០, ១ ០៥០ ដុល្លារ ធៀប​តម្លៃ​ពី​មុន​ប្រហែល ៩៥០, ១ ១៥០, ១ ២៥០ ដុល្លារ។ សម្រាប់ iPhone 7 Plus តម្លៃ​បច្ចុប្បន្ន ១ ១០០, ១ ២៥០, ១ ៤០០ ដុល្លារ ធៀប​នឹង​តម្លៃ​ពី​មុន​ប្រហែល ១ ៣០០, ១ ៥០០, ១ ៧០០ ដុល្លារ។ ដោយ​ឡែក​តម្លៃ iPhone 6s/6s Plus បាន​ធ្លាក់​ថ្លៃ​ប្រហែល ៧០ ដុល្លារ។

 

ក្រៅ​ពី iPhone តម្លៃ​ស្មាតហ្វូន​ដទៃ​ដូចជា Samsung, LG, Huawei និង Oppo ជា​ដើម ហាក់​ពុំ​សូវ​ប្រែ​ប្រួល​ខ្លាំង​ឡើយ។៕

 

iPhone 7/7 Plus បន្ត​ធ្លាក់​ថ្លៃ​ជាង ២០០ ដុល្លារ​សប្ដាហ៍​នេះ

 

 

*បញ្ជាក់៖ តម្លៃ​ទូរសព្ទ​ខាង​លើ​យក​ពី​ប្រភព​ហាង​នានា ហើយ​អាច​ប្រែប្រួល​ភ្លាមៗ​ក្រោយ​ការ​ផ្សាយ​នេះ។

 

ចុច​ត្រង់​នេះ​ អាន​តម្លៃ​  iPhoneសប្តាហ៍​មុន 

ហាង​ឆេងទូរសព្ទ​​សប្តាហ៍​កន្លង​ទៅ

 

អត្ថបទ៖ ប៉ែត ផាន់និត