​ការ​ពិត​​ខ្លះ​ៗ​ពី​បទ “Pen-Pineapple Apple-Pen” ដែល​កំពុង​ល្បី​ខ្លាំង

បទ​ចម្រៀង​បែប​កំប្លែង “Pen-Pineapple Apple-Pen” របស់​តារា​កំប្លែង​និង​DJ ជប៉ុន Kosaka Daimaou បាន​ក្លាយ​ជា​ជា​ចម្រៀង​កំពុង​ល្បី​​ខ្លាំង​លើ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​។

 

​ការ​ពិត​​ខ្លះ​ៗ​ពី​បទ “Pen-Pineapple Apple-Pen” ដែល​កំពុង​ល្បី​ខ្លាំង

 

ត្បិត​តែ​ទើប​ល្បី​​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ តែ “Pen-Pineapple Apple-Pen” ដែល​បង្កើត​ឡើង​ដោយ​ Daimaou ផ្ទាល់​បាន​ចេញ​លើ​បណ្ដាញ Youtube តាំង​ពី​ថ្ងៃ​ទី​ ២៥ ខែ សីហា ឆ្នាំ ២០១៦ តែ​កាល​នោះ​មិន​សូវ​ល្បី។

 

ទើប​តែ​ថ្មី​ៗ​នេះ​មាន​ Page Facebook កម្សាន្ត​ធំ​ៗ​មួយ​ចំនួន​​ក្រៅ​ប្រទេស​បាន​យក​បទ​នេះ​មក​បង្ហោះ ធ្វើ​ឲ្យ​​មនុស្ស​គ្រប់គ្នា​ចាប់​ផ្ដើម​ចាប់អារម្មណ៍។ គិត​មក​ទល់​ពេល​នេះ​ចម្រៀង​ដែល​សរសេរ​អក្សរ​កាត់ “PPAP” មាន​អ្នក​ចូល​ទស្សនា​លើ Youtubeជាង​៤​លាន​នាក់​ហើយ។ ទំនុក​ចម្រៀង “PPAP” បាន​សរសេរ​បូក​បញ្ចូល​ផ្លែឈើ​និង​ប៊ិច​ចូល​គ្នា អម​ដោយ​ក្បាច់​រាំ​ធ្វើ​ឲ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង៕

 

 

ចុចអាន៖ប្លែកភ្នែក ​ជាមួយ​​មនុស្ស​ដែល​​មាន​រូបរាង​ស្រដៀង​តុក្កតា​ល្បី​ៗ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ time