សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

មុខ​មាត់​ថ្មី​​​របស់​​​ប្រទេស​​ចិន​​កំពុង​ល្បី​រន្ទឺបច្ចុប្បន្ន​នេះ គឺ​វិស័យ​សាង​​សង់​ហេដ្ឋារចនាសម្ព័ន្ធ​​គ្មាន​គូ​ផ្ទឹម​នៅ​លើ​ពិភព​លោក​​ដូច​ជា ​ផ្លូវ ស្ពាន សំណង់​អគារ និង​វិស័យ​អវកាស​​ផ្សេង​ទៀត។

 

នា​ប៉ុន្មាន​​ថ្ងៃ​នេះ សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​​បាន​ចុះ​ផ្សាយ​​​ព្រោង​ព្រាត​ពី​​សមិទ្ធផល​សំណង់​​ប្លែក​​ៗ​មិន​គួរ​​ឲ្យ​ជឿ​​នៅ​ចិន​​ដូច​ជា​ ស្ពាន​បាត​កញ្ចក់​ខ្ពស់​និង​វែង​បំផុត, ផ្លូវ​ហាយ​វេ​លើ​វាល​ខ្សាច់​វែង​បំផុត, ផ្លូវ​ឆ្លង​សមុទ្រ​វែង​បំផុត ផ្លូវ​រថភ្លើង​វែង​ៗ​​ច្រើន​ខ្សែ និង​​​តេឡេស្កុប​យក្ស​​​​​​ធំ​បំផុត​ជា​ដើម។​ សំណង់​មហាសាល​​ទាំង​៣​ខាង​ក្រោម​ កំពុង​ទទួល​បាន​ចាប់​អារម្មណ៍ និង​​កោត​ស្ញប់ស្ញែង​ពី​​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​​ថ្មី​ៗ​នេះ។

 

១. តេឡេស្កុប​​យក្ស​ FAST

FAST ជា​​តេឡេស្កុប​ធំ​បំផុត​លើ​លោក​ មាន​បេសកកម្ម​តាម​ស្វែង​រក​​ជីវិត​សត្វ​ក្រៅ​​ភព​ផែនដី ​​សិក្សា​ពី​លំហ និង​តារា​នៅ​​​សែន​ឆ្ងាយ​ ដែល​​មាន​​រាង​ដូច​បាត​ខ្ទះ​​ទំហំ​៥០០​ម៉ែត្រ ឬ​ស្មើ​នឹង​​ទីលាន​បាល់​ទាត់​​៣០ដង ​ស្ថិត​​នៅ​ចន្លោះ​កូន​ភ្នំ​​នៃ​ខេត្ត​គួយចូវ ភាគ​និរតី​ប្រទេស​ចិន ហើយ​ទើបដាក់​​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​ ២៥​កញ្ញា​នេះ​ប៉ុណ្ណោះ។ ទឹក​ប្រាក់​ចំណាយ​លើ​ការសាងសង់​​ប្រមាណ​ ១៨០លាន​ដុល្លារ​អាមេរិក ​​​ដោយ​ចាប់​ផ្ដើម​ការដ្ឋាន​​ក្នុង​ឆ្នាំ​ ២០១១។

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

 

២. ​ស្ពាន​ឆ្លង​សមុទ្រ​វែង​​បំផុត​ Hong Kong-Zhuhai-Macao Bridge

ស្ពាន​នេះ​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​​​​ជា​ស្ពាន​ឆ្លង​កាត់​សមុទ្រ​វែង​បំផុត​​លើ​ផែនដី បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៧​កញ្ញា​​ ២០១៦​នេះ។ គម្រោង​ស្ពាន​បូក​បញ្ចូល​គ្នា​មាន​ប្រវែង​សរុប​​ ៨៩​គីឡូម៉ែត្រ​ ដោយ​ជា​សាច់​ស្ពាន​លើ​សមុទ្រ​សុទ្ធ​ ៣៧​គីឡូម៉ែត្រ ជា​ផ្លូវ​រូង​ក្រោម​ដី ១១​គីឡូម៉ែត្រ ក្រៅ​ពី​នេះ​ជា​​ថ្នល់​ជាតិ​​។ ស្ពាន​នេះ​​បាន​​កាត់​បន្ថយ​​ពេល​វេលា​ធ្វើ​ដំណើរ​ពី​ទីក្រុង​ជូហៃ ខេត្ត​ក្វាងទុង​ ទៅ​ទីក្រុង​ហុងកុង​រយៈពេល​ ៣ម៉ោង ​​មក​ត្រឹម​តិច​ជាង​ ៣០​នាទី​ប៉ុណ្ណោះ។ ទឹក​ចំណាយ​មាន​ចំនួន​​​ ១៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក។

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

 

៣.ផ្លូវ​ហាយវេ​លើ​វាល​ខ្សាច់​វែង​បំផុត

​​ផ្លូវ​ហាយវេ វែង​ជាង​គេ​បំផុត​​លើ​ពិភពលោក​នេះ​​​លាត​​សន្ធឹង​​ពី​ស្រុក​ Linhe ទីក្រុង​ Bayan Nur ទៅ​ទីក្រុង​ Baigeda តំបន់​ស្វ័យយ័ត Inner Mongolia ​ទើប​បើក​សម្ពោធ​​​កាល​ពី​ថ្ងៃ​ទី ២៥​កញ្ញា​ ២០១៦​នេះ និង​កាត់​បន្ថយ​​​ពេល​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ទាំង​ពីរ​រយៈពេល​ ២ម៉ោង។ វា​មាន​ប្រវែង​ ៩០០​គីឡូម៉ែត្រ តែទឹក​ប្រាក់​ចំណាយ​​មិន​ត្រូវ​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

សំណង់​​មហិមា​ទាំង​៣​​គ្មាន​គូ​ប្រៀប​របស់​ចិន កំពុង​កក្រើក​ពិភពលោក

 

 

ចុចអាន៖ កម្មករ​​សំណង់​​​រើស​​បាន​​លុយ​ជាង​ ៣៥​ម៉ឺន​ដុល្លារ​ ​សុខ​ចិត្ត​​ប្រគល់​​ឲ្យ​ម្ចាស់​ដើម​វិញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ english.cri.cn