តារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌ

6 Videos

ថ្មីៗនេះមានតារាសម្តែង និង ចម្រៀងស្រីចំនួនបីរូបដែលរស់នៅសហរដ្ឋអាមេរិក បានបង្ហោះ រូបថតមួយចំនួនដែលពួកគេបានទៅវត្តនៅក្នុងឱកាសថ្ងៃកាន់បិណ្ឌដែលជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ ។ ទង្វើបែបនេះ គឺជាការគួរឱ្យកោតសរសើមួយផងដែរចំពោះតារាខ្មែរមួយចំនួនដែលបានទៅ រស់នៅស្រុកគេហើយមិនភ្លេចវប្បធម៌ប្រពៃណីជាតិរបស់ខ្លូន ។ ខាងក្រោមនេះ គឺជាតារាចម្រៀង និង សម្តែងស្រីបីរូបដែលបានស្លៀកពាក់តាមប្រពៃណីខ្មែរ ហើយនាំគ្រួសារទៅវត្តខ្មែរ នៅសហរដ្ឋអាមេ រិក ក្នុងឱកាសពិធិបុណ្យកាន់បិណ្ឌ៖

១- ថ្មីៗនេះអតីតតារាសម្តែងអ្នកនាង នី មុល្លីកា បានស្លៀកពាក់តាមបែបប្រពៃណីខ្មែរដ៏ ស្រស់ស្អាតនាំស្វាមី ហើយនិង កូនរបស់ខ្លូនទៅវត្តខ្មែរនៅឯសហរដ្ឋអាមេរិក ក្នុងឱកាសថ្ងៃកាន់បិណ្ឌ ប្រកបដោយទឹកមុខជ្រះថ្លា ។ នី មុល្លីកា គឺជាអតីតតារាសម្តែងស្រីដ៏ស្រស់ស្អាត និង ល្បីឈ្មោះបំផុតមុនពេលនាងរៀបការ និង ចាក់ចេញទៅរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមី ។ សព្វថ្ងៃនេះនាងកំពុងមានសុភមង្គលខ្លាំង ណាស់ ជាពិសេសគឺមានកូនប្រុសម្នាក់ដែលជាចំណងដៃអាពាហ៍ពិពាហ៍ ។

តារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌតារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌតារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌ

២- អ្នកចម្រៀងអ្នកនាង ហង្ស ពិសី ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងឈុតសម្លៀកបំ ពាក់ប្រពៃណីខ្មែរពេលនាងទៅវត្តខ្មែរ នៅឯសហរដ្ខអាមេរិក ជាមួយស្វាមីហើយនិងកូនរបស់នាង ក្នុងឱកាសថ្ងៃកាន់បិណ្ឌទី ៩ ។ ជាមួយរូបថតជាច្រើនសន្លឹកនោះអ្នកនាង ហង្ស ពិសី ក៏បានសរសេរសា អមជាមួយរូបថតទាំងនោះថា «ថ្ងៃកាន់បិណ្ឌទី ៩ បានមួយវត្តដែរ យកបាយម្ហូបមកប្រគេនព្រះសង្ស ដាក់បាតឧទិសដល់ជីដូន ជីតា ដែលបានចែកឋាននឹងបានដល់នូវចំណីអាហារដ៏ឆា្ងញ់ៗក្នុងឱកាសបុណ្យ ភ្ជំ» ។ អ្នកនាង ហង្ស ពិសី គឺជាអ្នកចម្រៀងមួយរូបដែលភាគច្រើនមានការ និយមខ្លាំងនៅក្រៅប្រ ទេស ។ ទោះជានាងបានទៅរស់នៅសហរដ្ឋអាមេរិក ក៏ដោយ ក៏នាងនៅតែបន្តអាជីពជាអ្នកចម្រៀង ដដែល ហើយនាងថែមទាំងមមាញឹកនឹងជាជីពនេះទៀតផង ។

តារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌតារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌតារាចម្រៀង និង សម្តែងស្រីរស់នៅសហរដ្ឋអាមេរិក ៣ រូបទៅវត្តថ្ងៃកាន់បិណ្ឌ

៣- អ្នកចម្រៀងអ្នកនាង ផាន់ ណាវី ថ្មីៗនេះក៏បានបង្ហោះរូបថតមួយសន្លឹកផងដែរ ដោយនាង បានស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ទៅវត្តដោយទឹកមុខញញឹមជ្រះថ្លា ។ ភ្ជាប់ជាមួយរូបថតនេះ ផាន់ ណាវី បានសរសេរសារអមផងដែរថា «បិណ្ឌទី ១០ was at Willow temple» ។ អ្នកនាង ផាន់ ណាវី ក៏ស្រដៀងគ្នានឹងអ្នកនាង ហង្ស ពិសី ដែរ ដោយនាងជា អ្នកចម្រៀង ដែលទទួលការពេញនិយមច្រើនសម្រាប់ខ្មែររស់នៅក្រៅប្រទេស ហើយយូរម្តងគេសង្កេតឃើញអ្នក នាង ផាន់ណាវី សម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ៕ យ៉ានុ