តំណាង​​​រាស្ត្រ​​​សង្គ្រោះជាតិ​​​ផ្ញើ​​​សំណើ​​​សង់​​​ស្តូប​​​រំឭក​​​អតីតយុទ្ធជន​​​ទៅលោក ហ៊ុន សែន

យោងតាមអ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹង ថាសំណើរបស់លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិសម្រាប់ការសាងសង់ស្តូបរំឭកដល់ទាហានដែលបានស្លាប់ក្នុងសមរភូមិ ជាការខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យអនុម័តយល់ព្រមចំពោះផែនការរបស់លោកសុំដាក់រូបសំណាកជាសាធារណៈរបស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានឃាតករបាញ់សម្លាប់នោះត្រូវបានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ។ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ កាលពីម្សិលមិញថា សំណើរបស់លោក អ៊ូ ច័ន្ទរ័ត្ន សម្រាប់ការសាងសង់ស្តូបរំឭកដល់ អតីតយុទ្ធជន ចុះកាលបរិច្ឆេទថ្ងៃទី៣១ខែសីហា ត្រូវបានចុះហត្ថលេខាដោយលោក ហេង សំរិន ប្រធានរដ្ឋសភា ហើយបានបញ្ជូនទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណើនេះ ឬក្តីរំពឹងរបស់វានោះទេ។ លោក អ៊ូ ច័ន្ទរ័ត្ន បានព្រាងសំណើសម្រាប់សាងសង់កន្លែងរំឭកនេះបន្ទាប់ពីលោកដាក់សំណើទៅអាជ្ញាធរសាលារាជធានីសុំដាក់រូបសំណាកលោក កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដា ក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាការធ្វើឃាតពាក់ព័ន្ធនយោបាយនោះបណ្តាលឲ្យមានការតតាំងពីអតីតយុទ្ធជននិងឧត្តមសេនីយ៍មួយចំនួនដែលកំពុងបម្រើការងារ។ ក្រុមទាហានបានតវ៉ាថាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយ និងជាអ្នករិះគន់រដ្ឋាភិបាលជារឿយៗរូបនេះមិនបានបូជាជីវិតដើម្បីប្រទេសជាតិដូចទាហានជាច្រើនដែលបានពលីជីវិតដោយគ្មានស្តូបរំឭកឡើយ។ ពួកគេបានគំរាមយករូបសំណាកលោក កែម ឡី ដែលដាក់ជាសាធារណៈចេញ។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា ទាហាន និងអតីតយុទ្ធជនមានសិទ្ធិស្នើសុំសាងសង់ស្តូបរំឭកសម្រាប់សហសេវិកដែលបានបាត់បង់ជីវិតក្នុងការតស៊ូដើម្បីប្រទេសជាតិបាន។ លោកបានមានប្រសាសន៍ថា “ច្រើនជំនាន់មកហើយ យើងមិនមានកន្លែងដើម្បីរក្សាទុកឈ្មោះនិងរូបថតអតីតយុទ្ធជនដែលបានស្លាប់ដើម្បីប្រទេសជាតិឡើយ។ ដូច្នេះខ្ញុំគិតថា យើងគួរមានកន្លែងរក្សាទុកឈ្មោះរបស់ពួកគេដើម្បីបង្ហាញពីការដឹងគុណរបស់យើង”។ សំណើរបស់លោកមិនបានលើកឡើងថា តើស្តូបរំឭកនោះគួរសាងសង់នៅទីណា តើសាងសង់ក្នុងទម្រង់បែបណា ឬនរណាជាអ្នកចំណាយប្រាក់សាងសង់នោះឡើយ។ ទោះយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា ស្តូបរំឭកនោះនឹងជាគម្រោងខុសគ្នាទាំងស្រុងពីរូបសំណាកលោក កែម ឡី ដែលលោកសង្ឃឹមថា នឹងដាក់នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ លោកបានដាក់ជូនសំណើសុំកន្លែងដាក់រូបសំណាកដែលត្រូវបានស្នើសុំ និងទទួលបានប្រាក់ចំណាយពីសប្បុរសជនឯកជនរួចហើយ ទៅសាលារាជធានីភ្នំពេញកាលពីមុន។ លោក ឃួន ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា […]

The post តំណាង​​​រាស្ត្រ​​​សង្គ្រោះជាតិ​​​ផ្ញើ​​​សំណើ​​​សង់​​​ស្តូប​​​រំឭក​​​អតីតយុទ្ធជន​​​ទៅលោក ហ៊ុន សែន appeared first on The Cambodia Daily.