Leica និង Huawei​ ​សហការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្មី

ក្រោយ​កិច្ចសហការ​បំពាក់​កាមេរ៉ា​ភ្លោះ​លើ​ ​P9​ ​Huawei​ ​និង​ ​Leica​ ​ទើប​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​ស្ដី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​កាមេរ៉ា​ស្មាតហ្វូន​ឲ្យ​កាន់​តែ​អស្ចារ្យ។

 

Leica និង Huawei​ ​សហការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្មី

 

មជ្ឈមណ្ឌល​ស្រាវជ្រាវ​នោះ​មាន​ឈ្មោះ​ ​Max Berek​ ​ដែល​មាន​ទី​តាំង​នៅ​ការិយាល័យ​កណ្ដាល​របស់​ ​Leica​ ​ក្នុង​ទីក្រុង​ ​Wetzlar​ ​ប្រទេស​អាល្លឺម៉ង់។ ចំពោះ​ឈ្មោះ​ ​Max Berek​ ​គឺ​តំណាង​ឲ្យ​ស្ថាបនិក​បង្កើត​ ​Lens​ Leica​ ​ដំបូង​ ​និង​ ​Lens​ ​ប្រភេទ​ ​Optic​ ​ច្រើន​ជាង​ ​២០​ ​ម៉ូដែល​សម្រាប់​ក្រុមហ៊ុន​ ​Oskar Barnack។

 

ក្រុមហ៊ុន​តាំង​ពីរ​អះអាង​ថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​នឹង​នាំ​យក​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ស្មាតហ្វូន​ដ៏​ទំនើប​ ​ដែល​អាច​ចាប់​រូបភាព​យ៉ាង​ទាក់ទាញ​ ​អម​ជា​មួយ​គុណភាព​ដ៏​ពិសេស៕

 

Leica និង Huawei​ ​សហការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្មី

Dr. Andreas Kaufmann អគ្គនាយក Leica (ឆ្វេង) និង​លោក Ren Zhengfei នាយក​ប្រតិបត្តិ Huawei

 

អាន​បន្ត​ ​៖​ iPhone 7/7 Plus បន្ត​ធ្លាក់​ថ្លៃ​ជាង ២០០ ដុល្លារ​សប្ដាហ៍​នេះ
អាន​បន្ត​ ​៖​ លេច​ធ្លាយ​រាង​ផ្លូវការ​ ​កំពូល​ស្មាតហ្វូន​របស់​ ​Google

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​petapixel