តារា​បង្ហាញ​ម៉ូ​ដ​និង​ជា​អតីត​បវរកញ្ញា​អេ​ស្ប៉ា​ញលង់​ស្នេហ៍​កីឡាករ​បាល់ទាត់​គ្រី​ស្ទៀ​ន​ណូ រ៉ូ​ណា​ល់​ដូ

សារព័ត៌មាន «Corazoon CZN »​របស់​អេ​ស្ប៉ា​ញ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​Desire Cordero តារា​បង្ហាញ​ម៉ូ​ដ​សិច​ស៊ី និង​ជា​ម្ចាស់​មកុដ​បវរកញ្ញា​អេ​ស្ប៉ា​ញ​២០១៤ បាន​ទាក់ទង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់​គ្រី​ស្ទៀ​ន​ណូ រ៉ូ​ណា​ល់​ដូ ។

នាង និង​រ៉ូ​ណា​ល់​ដូ ទាក់ទង​គ្នា​អស់​រយៈពេល​១​ខែ​មក​ហើយ តាម​រយៈ​ប្រព័ន្ធ «Instagram » ។ ក្រោយមក​សម្ព័ន្ធភាព​កាន់តែ​ស្និទ្ធស្នាល​ឈាន​ទៅ​ស្រឡាញ់​គ្នា ហើយ​ខាង​ស្រី​បាន​ទៅ​ស្នាក់​នៅ​ក្រុង​ម៉ា​ឌ្រី​ដ ដើម្បី​មាន​ពេលវេលា​នៅ​ជាមួយ​គ្នា ។

ម្ចាស់​មកុដ​បវរកញ្ញា​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​២០១៤ និង​ធ្លាប់​ចូល​ប្រកួត​បវរកញ្ញា​ពិភពលោក​កាលពី​ឆ្នាំ​២០១៥ នាង Desire Cordero  ពេញចិត្ត​កីឡាករ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​គ្រី​ស្ទៀ​ន​ណូ រ៉ូ​ណា​ល់​ដូ  ៕