មាន​អ្នក​រត់ការ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ​នៅ​ខេត្តកណ្ដាល

លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពញាឮ ស្រុក​មុខកំពូល ស្រុក​ល្វាឯម ស្រុក​ស្អាង ស្រុក​កោះធំ និង​ស្រុក​លើកដែក ខេត្តកណ្ដាល រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ថ្មីៗ​កន្លងទៅនេះ​លោក វ៉ិ​ត ធា​រិ​ទ្ធ បានធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​តូចតាច​មួយចំនួន​ដើម្បី​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ក្នុងខណៈដែល​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ក្នុងនោះ​មន្ត្រីរដ្ឋបាល​ជលផល​តា​ម​បណ្ដា​ស្រុក​មួយចំនួន​គិតគូរ​តែ​ពី​រឿង​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ហើយ​បើកដៃ​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ជា​បន្តបន្ទាប់​។

កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ មន្ត្រីរដ្ឋបាល​ជលផល​ចតុមុខ បាន​ឃាត់ខ្លួន​ជនជាតិ​យួន​ម្នាក់​និង​ទូក​១​គ្រឿង ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុងខណៈដែល​ជនជាតិ​យួន​ធ្វើ​សកម្មភាព​នេសាទ​នៅ​ចំណុច​បឹង​ឡូត៍​លេខ​១១ ស្រុក​លើកដែក ខេត្តកណ្ដាល​។ ជនជាតិ​យួន​នោះ​មានឈ្មោះ ជឿ​ង យ៉ាំង​មេ​វ អាយុ​៤៥​ឆ្នាំ រស់នៅ​ស្រុក​អាន​ភូ ខេត្ត​អាន​យ៉ាង ប្រទេស​យួន ហើយ​ជនជាតិ​យួន​រូបនេះ​បាន​បង់លុយ​ឲ្យ​អ្នក​រត់ការ​៤​លាន​រៀល​ដើម្បី​ជា​ថ្នូរ​អាច​ចូលមក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនង​អ្នក​រត់ការ​ឈ្មោះ លឹម សាន យកលុយ​ពី​ជនជាតិ​យួន​ទៅ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល ហើយ​មិន​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ចតុមុខ ទើបត្រូវ​មន្ត្រីរដ្ឋបាល​ជលផល​ចតុមុខ បង្ក្រាប​ជនជាតិ​យួន​ដែល​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ​តែម្តង​។

តាម​ការអះអាង​របស់​ជនជាតិ​យួន​បាន​ឲ្យ​ដឹងថា ឈ្មោះ លឹម សាន ជា​ជនជាតិខ្មែរ​គឺជា​អ្នក​រត់ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ឲ្យ​ខ្លួន​ចូលមក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​បង់ប្រាក់​១៩​លាន​ដុង ឬ​ប្រហែល​៤​លាន​រៀល​ដើម្បី​ជា​ថ្នូរ​ចូល​នេសាទ​ក្នុង​ឡូត៍​លេខ​១១ ស្រុក​លើកដែក ខេត្តកណ្ដាល​។ ប៉ុន្តែ​មិនដឹងថា​ឈ្មោះ លឹម សាន យកលុយ​នោះ​ទៅ​ឲ្យ​សមត្ថកិច្ច​ណាខ្លះ​ទេ ហើយ​ទីបំផុត​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ចតុមុខ បង្ក្រាប​ជនជាតិ​យួន​ឈ្មោះ ជឿ​ង យ៉ាំង​មេ​វ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ និង​រឹបអូស​ឧបករណ៍​ខុសច្បាប់​លប​ប្រើស​១០០​ឬ​ហៅថា​លប​នគរ​។ បញ្ហា​នេះ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់​សា្ក​ត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​លើកដែក និង​ស្រុក​កោះធំ នៅតែ​ត្រូវ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​៕

14469240_201852690235699_1690105308_n

លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល 

dwe-30 fishing
​ ​