រីយ៉ា ចូល​​សិល្បៈ​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត

កញ្ញា ម៉ុន ផលចរិយា ហៅ​ថា រីយ៉ា បាន​ប្រាប់​ Sabay ថា​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​នាង​​នៅ​ក្នុង​សិល្បៈ​នោះ​ទេ​​។ តែ​អ្វី​ដែល​នាង​​​ស្រមើល​ស្រមៃ​​នៅ​ក្នុង​សិល្បៈ​នោះ​គឺ​ចង់​ក្លាយ​ជា​តា​រា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ល្បាញ​មួយ​រូប​នា​ពេល​អនាគត​។

 

រីយ៉ា ចូល​​សិល្បៈ​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត

 

“ចាស​​បង​​ខ្ញុំ​ចូល​សិល្បៈ​នេះ​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​​​មិន​មែន​ជា​បំណង​ប្រាថ្នា​​ និង​ក្ដី​សុបិន​របស់​ខ្ញុំ​នោះ​ទេ​។ ក្ដី​សុបិន​ដែល​​ខ្ញុំ​តែង​តែ​ស្រមើ​ស្រមៃ​តាំង​ពី​អាយុ​៦​ឆ្នាំ​នោះ​ គឺ​ចង់​ក្លាយ​ជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​បង​ ​ខ្ញុំ​ស្រឡាញ់​ការ​ដើរ​បង្ហាញ​ម៉ូដ​ ដោយសារ​តែ​ខ្ញុំ​គិត​ថា​អ្នក​ដើរ​ម៉ូដ​មាន​សំលៀក​បំពាក់​ស្រស់​ស្អាត​ប្លែក​ៗ​ជា​ច្រើន​សម្រាប់​ដើរ​បង្ហាញ​ដល់​ទស្សនិកជន​”។ កញ្ញា រីយ៉ា ថ្លែង​ប្រាប់​ Sabay ។

 

តួ​ឯក​ស្រី​នៅ​ក្នុង​រឿង​ “ជំនួញ​អាគម​” បាន​បន្ថែម​ថា៖​ទោះ​បី​ជា​នាង​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត​ក្ដី រហូត​មក​ដល់​ពេល​នេះ​នាង​បាន​សម្ដែង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ជា​ច្រើន​រឿង​ ។ រឿ​ង​ដែល​មាន​វត្ត​មាន​របស់​នាង​សម្ដែង​កន្លង​មក​ភាគ​ច្រើន​នាង​សម្ដែង​​ជា​តួឯក​​។

 

រីយ៉ា ចូល​​សិល្បៈ​គ្មាន​បំណង​សម្ដែង​ខ្សែ​ភាព​យន្ត

 

ប្រជា​ប្រិយភាព​របស់​ រីយ៉ា​ ចាប់​ផ្ដើម​មាន​សន្ទុះ​គាំ​ទ្រ​ខ្លាំង​បន្ទាប់​ពី​សម្ដែង​បទ​ចម្រៀង​របស់​លោក ហេង ពិទូ ក្នុង​បទ​ចម្រៀង​ “ទីបំផុត​” និង​ “ស្នាម​ថើប​ចុង​ក្រោយ​” ៕

 

អត្ថបទ​៖ ឆុង ស៊ីណាន