«កញ្ញា​ឯក​កម្ពុជា​២០១៦» ប្រកាស​បេក្ខនារី​ផ្លូវការ​២០​រូប

កម្មវិធី​ប្រឡង​ជ្រើស​រើស​ «កញ្ញា​ឯក​កម្ពុជា ២០១៦ សម្រស់​ព្រះរាជាណាចក្រ​ខ្ញុំ» បាន​ធ្វើ​សន្និសីទ​​កាសែត​ប្រកាស​បេក្ខនារីជា​ផ្លូវការ​២០រូប កាល​ពី​ម្សិលមិញ នៅ​សណ្ឋាគារ​ណាហ្គា​វើល ​បន្ទាប់​ពី​ការ​បើក​យុទ្ធ​នា​កា​​រ​ស្វែង​រក​កញ្ញា​ឯក​កម្ពុជា​អស់​រយៈពេល​ជាង​៣សប្តាហ៍​នៅ​ក្នុង​ខេត្ត​បាត់​ដំបង កំពង់ចាម តាកែវ និង​ រាជធានីភ្នំពេញ កន្លងទៅនេះ។​

 

«កញ្ញា​ឯក​កម្ពុជា​២០១៦» ប្រកាស​បេក្ខនារី​ផ្លូវការ​២០​រូប

 

លោក Romyr Libo-on នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ Arise Agency និង​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រឡង​កញ្ញា​ឯក​កម្ពុជា ២០១៦ ថ្លែង​ថា កម្មវិធី​ប្រឡង​កញ្ញា​ឯក​កម្ពុជា ២០១៦​ នឹង​ធ្វើ​ឲ្យ​សុបិន​របស់​សុភាព​នារី​កម្ពុជា​ក្លាយ​ជា​ការពិត។ លោក​បន្ត​ថា៖ «ដល់​ពេល​ដែល​យើង​ត្រូវ​ស្វែង​រក​សុភាព​នារី​កម្ពុជា​វ័យ​ក្មេង​ដែល​មាន​ទាំង​រូប​សម្បត្តិ ចរិយា​សម្បត្តិ ប្រាជ្ញា និង​រក្សា​បាន​នូវ​ប្រ​ពៃ​ណី​ដ៏ល្អ​ផូរផង់​របស់​ខ្មែរ​ដើម្បី​តំណាង​ឲ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ប្រឡង​កញ្ញា​ឯក​ជា​លក្ខណៈ​អន្តរជាតិ​ហើយ» ។

 

«កញ្ញា​ឯក​កម្ពុជា​២០១៦» ប្រកាស​បេក្ខនារី​ផ្លូវការ​២០​រូបលោក Romyr Libo-on នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ Arise Agency

 

មុន​នឹង​ដល់​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ បេក្ខនារី​ទាំង​២០​រូប​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នេះ នឹង​ចូលរួម​ធ្វើ​សកម្មភាព​ជា​ច្រើន​ទៀត ដូច​ជា​ធ្វើ​ដំណើរ​កម្សាន្ត និង​លើក​កម្ពស់​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទីតាំង​វប្បធម៌​ក្នុង​ខេត្ត​សៀមរាប ចូលរួម​ការងារ​សង្គម​ក្នុង​រាជធានី​ភ្នំពេញ​ជា​ដើម។

 

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ បេក្ខនារី​ទាំង​២០​រូប​ក៏​បាន​ដើរ​បង្ហាញ​ម៉ូដ​ខ្នាត​តូច​ដ៏​ប្លែក​ភ្នែក​ដោយគ្រងសម្លៀក​បំពាក់​ខ្មែរ​បុរាណ និង​សម័យ​ផង​ដែរ។ តោះ! ក្រឡេក​មក​មើល​បេក្ខភាព​កញ្ញា​ឯក​ទាំង២០​រូប តើ​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណាដែរ​?

 

«កញ្ញា​ឯក​កម្ពុជា​២០១៦» ប្រកាស​បេក្ខនារី​ផ្លូវការ​២០​រូប

 
«កញ្ញា​ឯក​កម្ពុជា​២០១៦» ប្រកាស​បេក្ខនារី​ផ្លូវការ​២០​រូប

 

«កញ្ញា​ឯក​កម្ពុជា​២០១៦» ប្រកាស​បេក្ខនារី​ផ្លូវការ​២០​រូប

 

ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ «កញ្ញាឯកកម្ពុជា២០១៦» នឹង​ធ្វើ​ឡើង​នៅថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ ចាប់​ពី​ម៉ោង០៧:០០យប់ ដល់​ ១០:០០យប់។ សូម​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា តើ​បេក្ខនារី​រូប​ណា​នឹង​គ្រង​ម្កុដ​កញ្ញា​ឯក​កម្ពុជា ២០១៦?

 

អត្ថបទៈ ស្រអែម