អង្ករ​កម្ពុជា​មាន​លួច​ក្លែង​បន្លំ សហព័ន្ធ​សម្រេច​បិទ​តែម​ចំណាំ

ដើម្បី​ការពារ​ការ​លួច​ក្លែង​បន្លំ​ លាយ​អង្ករ​ពី​បរទេស​ដាក់​លក់​លើ​ទី​ផ្សា​ថា​ជា​អង្ករ​កម្ពុជា ព្រម​ទាំង​ធានា​ឲ្យ​បាន​​គុណ​ភាព​និង​អនាម័យ ក្រុម​ប្រឹក្សា​ភិ​បាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​សម្រេច​​ដាក់​ចេញ​នូវ​តែម​សំគាល់​អង្ករ​កម្ពុជា​ ( Cambodia Rice Seal) ដោយ​មាន​និមិត្តសញ្ញា​ “សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​” ជា​ការ​សំគាល់​ថា ពិត​ជា​អង្ករ​កម្ពុជា ១០០%។​

 

 

អង្ករ​កម្ពុជា​មាន​លួច​ក្លែង​បន្លំ សហព័ន្ធ​សម្រេច​បិទ​តែម​ចំណាំ

 

 
​ថ្មីៗ​នេះ​មាន​ការ​លួច​ក្លែង​បន្លំ​សំបក​បាវ​ និង​ការ​លួច​លាយ​បន្លំ​អង្ករ​ពី​សំណាក់​ឈ្មួញ​ខិល​ខូច​មួយ​ចំនួន ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​បាន​អំពាវ​នាវ​ដល់​សាធារណ​ជន​ទាំង​អស់​ឲ្យ​ជួយ​ទិញ​អង្ករ​កម្ពុជា។ សកម្មភាព​​បន្លំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ឆក់​ឱកាស​ធ្វើ​ឲ្យ​កសិករ​ពិបាក​ដោះ​ស្រាយ​វិបត្តិ​តម្លៃ​ស្រូវ អង្ករ​បាន។​​​​
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ធ្វើ​ការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ត្រួត​ពិនិត្យ​គុណភាព​និង​អនាម័យ​ រួម​ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ដូច​ជា​ខាង​អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ចាត់​វិធាន​ការ​ចុះ​ត្រួត​ពិនិត្យ​ចំពោះ​ដេប៉ូ​ចែក​ចាយ​លក់​ដុំ​និង​រាយ​ រួម​ទាំង​រោង​ម៉ាស៊ីន​កែ​ច្នៃ​ស្រូវ​អង្ករ​ទាំង​អស់​​ផង​ដែរ។

 
អត្ថបទ៖ លឹម សុ​នា