លី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុក

6 Videos


បន្ទាប់ពីជម្លោះឆ្គងពាក្យសម្តីជាមួយតារាចម្រៀងក្រៅទ្រនំ សុខ ពិសី ហាក់ស្ងប់ស្ងាត់បន្តិច ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង លី អ៊ីវ៉ាធីណា គេប្រទះឃើញមានបង្ហោះរូបថតសិចស៊ីដ៏ស៊ីអារម្មណ៍ប៉ុន្មានសន្លឹកក្នុងឈុតប៊ីគីនីថតលក្ខណៈសាច់ប៉ះសាច់ជាមួយបុរសម្នាក់នៅក្បែរអាងហែលទឹក មើលទៅពិតជារោលរាលខ្លាំងណាស់ ។

លី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុក

ការរំលេចខ្លួនក្នុងឈុតប៊ីគីនីសិចស៊ីរបស់តារាចម្រៀង លី អ៊ីវ៉ាធីណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលទៅនឹងសម្រស់ដងខ្លួន និង ភាពហ៊ានថតលែងខ្លួនរបស់នាងយ៉ាងខ្លាំង ព្រោះបើតាមរូបភាពនេះ បង្ហាញពីភាពផ្អែមល្ហែម ស្អិតល្មួត មានទាំងការឱបថើប ត្រកង ជាដើម ដែលមើលទៅទាក់ទាញបំផុត ។

លី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុក

ទោះជាយ៉ាងណា បើតាមការរំលេចសារខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង លី អ៊ីវ៉ាធីណា វិញឃើញថា រូបថតស៊ីអារម្មណ៍ដែលនាងបានថតនែបនិត្យជាមួយបុរសរូបរាងសង្ហាមានសាច់ដុំមាំនោះ គឺជាឈុតក្រៅឆាកក្នុងបទចម្រៀងថ្មី Babe I am Sorry របស់ផលិតកម្មថោនប៉ុណ្ណោះ ។

លី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុក

បើតាមតារាចម្រៀង លី អ៊ីវ៉ាធីណា ក៏បានឱ្យដឹងដែរថា «រូបទាំងនោះគឺជាឈុតឆាកនៅក្នុងបទចម្រៀងញាក់មួយមានចំណងជើងថាBabe I am sorry នៅក្នុងវ៉ុលស៊ីឌីនៃអាល់ប៊ុមបទចម្រៀងថ្មីរួមគ្នារបស់នាងនិង លោកករុណាពេជ្រដែលម្នាក់ៗមានចំនួន៥បទនៅផលិតកម្មថោន។រូបទាំងនោះជាឈុតត្រូវសម្តែងនៅអាងហែលទឹកមួយដូច្នេះរាងសិចស៊ីបន្តិចតែនាងក៏គិតដែរថាដូចជាមិនសិចស៊ីណាស់ណាទេ!ហើយនេះក៏ដោយសារតែជាតម្រូវការទៅតាមបទចម្រៀងប៉ុណ្ណោះ» ៕ សាកល

លី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុកលី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុកលី អ៊ីវ៉ាធីណា លេងឈុតប៊ីគីនី សាច់ប៉ះសាច់ក្តៅពេញហ្វេសប៊ុក