តារាចម្រៀងកូរ៉េមួយរូបសារភាពថា ពិតជាបានថតសកម្មភាពរួមភេទជាមួយមិត្តស្រីមែន

6 Videos


តារាចម្រៀងកូរ៉េមួយរូបដែលគេស្គាល់ឈ្មោះថា Jung Joon-Young កំពុងស្ថិតក្រោមការស៊ើបអងេ្កតរបស់ក្រុមមន្ត្រីមានសមត្ថកិច្ចលើបណ្តឹងរបស់អតីតមិត្តស្រីដែលចោទថា លោកលួចលាក់ដាក់កាមេរ៉ាថតសកម្មភាពកំឡុងពេលមានសិចជាមួយគ្នា ។

តារាចម្រៀងកូរ៉េមួយរូបសារភាពថា ពិតជាបានថតសកម្មភាពរួមភេទជាមួយមិត្តស្រីមែន

រឿងហេតុនេះបានកើតឡើង បន្ទាប់ពីលោកបានឈ្នះលើបណ្តឹងចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ដែលអតីតមិត្តស្រីម្នាក់នោះជាអ្នកប្តឹងដូចគ្នា ។ ទោះបីជាលោកបានឈ្នះពីបទនេះក្តី លោកនៅមិនទាន់រួចខ្លួននោះទេ ព្រោះអតីតមិត្តស្រីលោកដែលសុំមិនបង្ហាញអត្តសញ្ញាណខាងលើ បានបន្តចោទប្រកាន់លោកពីការលួចថតសកម្មភាពពេលរួមភេទជាមួយគ្នាថែមទៀត ។

តារាចម្រៀងកូរ៉េមួយរូបសារភាពថា ពិតជាបានថតសកម្មភាពរួមភេទជាមួយមិត្តស្រីមែន

យ៉ាងណាក្តី ក្រោយមកអតីតមិត្តស្រីរូបនោះក៏បានដកបណ្តឹងវិញ ហើយលោក Jung ក៏បានចេញមុខបកស្រាយបន្ថែមលើរឿងនេះដែរ ។ យោងតាមសារព័ត៌មាន គេបានដឹងថា លោក Jung បានសារភាពថាខ្លួនពិតជាបានថតសកម្មភាពពេលមានសិចពិតមែន តែវាមិនមែនជា កិច្ចលួចលាក់នោះទេ គឺមានការព្រមព្រៀងគ្នាទាំងសងខាង ។

តារាចម្រៀងកូរ៉េមួយរូបសារភាពថា ពិតជាបានថតសកម្មភាពរួមភេទជាមួយមិត្តស្រីមែន

អាស្រ័យហេតុនេះ ខាងក្រុមស៊ើបអងេ្កតក៏បានសុំទូរស័ព្ទដែលថតវីដេអូនោះមកស្រាវជ្រាវបន្ថែមដែរ តែលោកបានប្រាប់ថា វីដេអូនោះត្រូវបានលុបចោលភ្លាមៗ ក្រោយមានសិចរួច ឯទូរស័ព្ទនោះវិញបានខូចបាត់ទៅហើយ ៕    ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

តារាចម្រៀងកូរ៉េមួយរូបសារភាពថា ពិតជាបានថតសកម្មភាពរួមភេទជាមួយមិត្តស្រីមែនតារាចម្រៀងកូរ៉េមួយរូបសារភាពថា ពិតជាបានថតសកម្មភាពរួមភេទជាមួយមិត្តស្រីមែន