កុង ស៊ុន​ជឺ ​អាយុ​៧០​ឆ្នាំ រស់​នៅ​តែលតោល​គ្មាន​ប្រពន្ធ​កូន

មកទល់ពេលនេះ សិល្បកររៀមច្បង Fan Hung Hsuan តួកុង ស៊ុនជឺក្នុងរឿង “តុលាការមុខដែក” នៅតែនឹកស្ដាយក្រោយដោយសារកាលពីក្មេងវក់នឹងការងារពេក ទើបឥលូវនៅរស់ម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែង។

នៅក្នុងជំនួបជជែកគ្នាជាមួយបណ្ដាញព័ត៌មាន Apple នាពេលថ្មីៗនេះ តារាសម្ដែងប្រុសចាស់វស្សា Fan Hung Hsuan បានឲ្យដឹងថា ក្នុងវ័យ៧០ឆ្នាំលោកមិនធ្លាប់រៀបការសូម្បីតែម្ដង។ កាលពីក្មេង លោកធ្លាប់គិតថាវាជារឿងធម្មតា តែដល់ពេលចាស់ទៅ ទើបដឹងថាវាជារឿងគួរឲ្យសោកស្ដាយ។

Loading...

“ខ្ញុំធ្លាប់ស្រលាញ់ការងារខ្លាំង និងគិតថាវាគឺជាជីវិតរបស់ខ្លួន។ មិត្តភ័ក្ដិអ្នកណាក៏តឿនខ្ញុំឲ្យរកគ្រួសារមួយដែរ តែខ្ញុំមិនរវីរវល់។ នៅពេលនេះ ពេលគិតឡើងវិញ ខ្ញុំស្ដាយក្រោយដែរ”។ កុង ស៊ុនជឺចែករំលែក។

ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងប្រុសរូបនេះនៅតែបន្តថតរឿងពីព្រលឹមទល់ព្រលប់។ យប់ឡើង លោកត្រលប់ទៅសម្រាកនៅផ្ទះតូចមួយនៅទីក្រុងតៃប៉ិ។ អ្នកជុំវិញមិនទាំងដឹងផងថាលោកជាសិល្បករ។

និយាយពីគម្រោងថតវគ្គថ្មីឲ្យរឿង “តុលាការមុខដែក” លោកបានត្រឹមសើច៖ “សុខភាពរបស់ខ្ញុំនៅពេលនេះមិនអាចដើរតាមក្រុមការងារច្រើនថ្ងៃនោះឡើយ។ ខ្ញុំមិនខ្លាចហត់នោះទេ តែខ្ញុំខ្លាចធ្វើឲ្យរអាក់រអួលក្រុមការងារ។ បើមានឱកាស ខ្ញុំចង់ថតរឿងសម័យជាងបុរាណ”៕

ប្រភព៖ sabay