កសិករដាំល្ពៅ នៅខេត្តស្ទឹងត្រែង បង្ខំចិត្តកម្ទេចល្ពៅចោលរាប់សិបតោន ខណះល្ពៅមិនមានទីផ្សារ

កសិកររាប់រយគ្រួសារ នៅខេត្តស្ទឹងត្រែង ព្រមានឈប់ធ្វើកសិកម្មនៅឆ្នាំក្រោយ បន្ទាប់ពីតម្លៃកសិផលឆ្នាំនេះធ្លាក់ចុះខ្លាំង បើទោះបីជាកសិករអំពាវនាវទទូចសុំឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយស្វែងរកទីផ្សារដើម្បីលើកស្ទួយកសិផលកសិកម្មដែលពួកគេដាំដុះបានក្តី។ក្រុមកសិករមួយចំនួននៅខេត្តស្ទឹងត្រែងបង្ខំចិត្តកម្ទេច ល្ពៅចោលក្នុងចម្ការរាប់សិបតោន បន្ទាប់ពីតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្មដែលត្រូវចំណាយពេលប្រមូលផលចេញពីចម្ការបាន។

ក្រុមកសិករដាំល្ពៅនៅខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ បន្ទាប់ពីដំណាំល្ពៅត្រូវឈ្មួញទិញក្នុងតម្លៃទាបបំផុតគិតជាមធ្យម ១គីឡូក្រាម ១៥០ រៀល ដល់១៨០រៀល។ បញ្ហានេះជំរុញឲ្យកសិករ ក្លាយជាកូនបំណុលរបស់ធនាគារ ឬ ស្ថាប័ន មីក្រូហិរញ្ញវត្ថុ ដែលលំបាកនឹងរើបម្រះ។

កសិករដាំល្ពៅនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កញ្ញា មឿង សុខុម ត្អូញថា កសិករភាគច្រើនខ្ចីប្រាក់ពីធនាគារធ្វើដើមទុន រំពឹងថាបានប្រាក់ចំណេញ តែផ្ទុយទៅវិញ ពួកគេភាគច្រើនបានបរាជ័យ។ កញ្ញាបន្តថា កសិកររាប់រយគ្រួសារដែលដាំល្ពៅឆ្ងាយពីភូមិប្រមាណ៥គីឡូម៉ែត្រឡើងទៅបានបង្ខំចិត្តបោះបង់ល្ពៅចោល ក្នុងចម្ការរាប់សិបតោន ហើយកសិករមួយចំនួនបានដាំបាញ់ថ្នាំកម្ទេច ផ្លែល្ពៅ ចោល។ កញ្ញាមានសង្ឃឹមតិចតួចណាស់ថា កសិករមានលទ្ធភាពដោះបំណុលបាន បើពុំមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលទេនោះ៕

កសិករដាំល្ពៅ នៅខេត្តស្ទឹងត្រែង បង្ខំចិត្តកម្ទេចល្ពៅចោលរាប់សិបតោន ខណះល្ពៅមិនមានទីផ្សារ កសិករដាំល្ពៅ នៅខេត្តស្ទឹងត្រែង បង្ខំចិត្តកម្ទេចល្ពៅចោលរាប់សិបតោន ខណះល្ពៅមិនមានទីផ្សារ

  • កសិករដាំល្ពៅ នៅខេត្តស្ទឹងត្រែង បង្ខំចិត្តកម្ទេចល្ពៅចោលរាប់សិបតោន ខណះល្ពៅមិនមានទីផ្សារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ក្នុងស្រុក