ប៉ូលិស​ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១២​នាក់ ដកហូត​ថ្នាំញៀន​២​កញ្ចប់​

ភ្នំពេញ៖  កាលពីម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក(មុខមន្ទីរពេទ្យលោកសង្ឃ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការចុះបង្ក្រាបនេះកម្លាំងរបស់លោកបានឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់ គ្រឿងញៀនបាន១២នាក់និងថ្នាំញៀនចំនួន២កញ្ចប់តូចដកហូតសម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមនិងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តទឹកនោមនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ប៉ូលិស​ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១២​នាក់ ដកហូត​ថ្នាំញៀន​២​កញ្ចប់​