គ្រោះថ្នាក់​ក្រឡាប់​ឡាន​ចូល​ទឹក​ស្រះ បណ្តាល​ឲ្យ​៣​នាក់ ស្លាប់​និង​របួសធ្ងន់​

កំពង់ធំ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់។
បុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ចូលក្នុងទឹកស្រះព្រោះតែ អ្នកបើកបរ ងងុយដេក។
រថយន្ដដែលក្រឡាប់ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៍ស លាយខៀវ ពាក់ផ្លាកលេខសៀមរាប 3A-1837 បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរងងុយដេក ស្រាប់តែបណ្ដាលឲ្យរថយន្ដធ្លាក់ផ្លូវក្រឡាប់ ចូលស្រះទឹក ថ្ងាជើងឡើងលើ បត់ក្បាលទៅក្រោយវិញ ហើយរថយន្ដសង្កត់បុរសម្នាក់ឈ្លក់ទឹកស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯអ្នកបើកបរឃើញរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះដែលស្លាប់ឈ្មោះ តឹង តន់ អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូនីគម ខេត្តសៀមរាប ចំណែកជនរងគ្រោះរបួសធ្ងន់ ទី១-ឈ្មោៈ ខឿន ខៃ អាយុ២៦ឆ្នាំ ទី២-ឈ្មោៈ ហេង ស៊ីម អាយុ២៥ឆ្នាំ។ សាកសពត្រូវបានដឹកយកទៅធ្វើបុណ្យតាប្រពៃណី៕

គ្រោះថ្នាក់​ក្រឡាប់​ឡាន​ចូល​ទឹក​ស្រះ បណ្តាល​ឲ្យ​៣​នាក់ ស្លាប់​និង​របួសធ្ងន់​