ប៊ិះ​យកជីវិតអ្នកម្តាយទៀត ខណៈ​ព្យាយាម​ទាញ​កូន​កុំឱ្យ​ឆក់

ខេត្តឧត្ដរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង បន្ទាប់​ពី​ត្រូវ​ចរន្ត​ភ្លើង​ឆ្លង​តាម​របង​លួស​ឆក់ ខណៈ​កំពុង​ហាល​ខោ​ក្រោយ​ពេល​ងូតទឹក​រួច ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា នៅ​ភូមិ​ទួល​ទ្រាស ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ មា​ជ ចំរើន​ម៉េ​ង​ឈី  អាយុ​១២​ឆ្នាំ ឪពុក​ឈ្មោះ មា​ជ ម៉េ​ង​ជី​ម អាយុ​៤០​ឆ្នាំ ម្តាយ​ឈ្មោះ ហ៊ា​ង ធា​រ៉ា អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​ជាង​សិប្បកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម និង​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ក្មេង​ប្រុស​រូប​នេះ​បាន​ងូតទឹក​នៅ​ខាងក្រោយ​ផ្ទះ លុះ​ងូតទឹក​រួច ​ក៏​យក​ខោ​ទៅ​ហាល​នឹង​របង​លួស​ដូច​សព្វមួយដង តែ​ពេល​នោះ ដោយសារ​តែ​ខ្សែភ្លើង​ដាច់​រលាត់​នៅ​ត្រង់​របង​លួស​ ទើប​ឆ្លង​ចរន្ត​ឆក់​តែ​
ម្តង ។ ខណៈ​ឃើញ​បែប​នេះ អ្នក​នៅ​ក្បែរ​នោះ​ បានរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ​ដែល​កំពុង​អង្គុយ​នៅ​មុខ​ផ្ទះ​ថា​ កូន​របស់​គាត់​រអិល​ជើង​ជាប់​របង​លួស ប៉ុន្តែ​នៅ​ពេល​ម្តាយ​ចូល​ទៅ​ចាប់​ទាញ ក៏​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ដែរ ។

ភ្លាម​ៗ​នោះ អ្នក​ឃើញ​ហេតុការណ៍​បានរ​ត់ទៅ​បិទ​បា​រ៉ែត​ភ្លើងទាន់ ទើប​ស្ត្រី​ជា​ម្តាយ​គ្រាន់តែ​រង​របួស​តិចតួច​ប៉ុណ្ណោះ  ចំណែក​ក្មេង​ប្រុស​បាន​ស្លាប់​បាត់បង់​ជីវិត ៕