ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ប៉ាណូ គម្រោង​អ័រគីដេ ឌឹ រ៉ូយ៉ាល់ សួរ​ថា “ចង់​បាន​អី​ទៀត?”

ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ផ្ទាំង​ប៉ាណូ ដែល​ផ្ដោត​លើ​អ្នក​ទិញ​អចលនទ្រព្យ​ គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ កំពុង​សាកសួរ​សំណួរ​ងាយ​មួយ​ដល់​អតិថិជន​សក្ដានុពល​ថា “ចង់​បាន​អី​ទៀត?”។

 

ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ប៉ាណូ គម្រោង​អ័រគីដេ ឌឹ រ៉ូយ៉ាល់ សួរ​ថា “ចង់​បាន​អី​ទៀត?”

 

យុទ្ធនាការ​ថ្មី​ដ៏​រស់​រវើក​នេះ​មិន​ត្រឹម​តែ​សង្កត់​ធ្ងន់​លើ​គម្រោង​ហិរញ្ញ​វត្ថុ​ដ៏​អស្ចារ្យ ដែល​ផ្ដល់​ជូន​អតិថិជន​ដែល​ទិញ​ខុនដូ​នៅ​គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ ដែល​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុមហ៊ុន​ក្នុង​ការ​ស្ដាប់​មតិ​យោបល់​ពី​អតិថិជន​សក្ដានុពល​ និង​កែ​សម្រួល​ផែនការ​លក់​របស់​ខ្លួន​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ពួក​គាត់។

 

យុទ្ធនាការ​ដែល​នាំ​មុខ​ដោយ​តារា​មាន​ប្រជាប្រិយភាព កញ្ញា មាន សូនីតា បង្ហើប​ប្រាប់​ថា គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាន់ ខុនដូ បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​មតិ​យោបល់​របស់​អតិថិជន​សក្ដានុពល​មុនៗ​ ដោយ​មាន​គម្រោង​ហិរញ្ញ​វត្ថុ​ដែល​តម្រូវ​ឲ្យ​កក់​ប្រាក់ ០ ដុល្លារ អត្រា​ការ​ប្រាក់ ០% និង​ការ​បង់​រំលស់​ប្រចាំ​ខែ​ទាប​រហូត​ដល់​ទៅ ៦៩៩ ដុល្លារ​ក្នុង​មួយ​ខែ ក៏​ដូចជា​ការ​ធានា​ទិញ​ត្រឡប់​មក​វិញ​ក្នុង​កម្រិត ១១០% នៃ​តម្លៃ​ខុនដូ​ដែល​បាន​ទិញ ដែល​នេះ​ជា​ការ​ផ្ដល់​ជូន​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

 

ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ប៉ាណូ គម្រោង​អ័រគីដេ ឌឹ រ៉ូយ៉ាល់ សួរ​ថា “ចង់​បាន​អី​ទៀត?”

 

លោក Kenn Yeo នាយក​ចាត់​ការ​ទូទៅ​នៃ​គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ បាន​ថ្លែង​ថា៖ “ការ​ធានា​នូវ​ការ​ទិញ​ត្រឡប់​មក​វិញ គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អតិថិជន​របស់​យើង ដែល​ជឿជាក់​លើ​ផលិត​ផល​របស់​យើង ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា ខុនដូ​របស់​យើង​នឹង​មាន​តម្លៃ​កើន​ឡើង​ចាប់​ពី​ថ្ងៃ​ដំបូង។ ដូច្នេះ​ហើយ បាន​ជា​យើង​ផ្ដល់​ជូន​នូវ​ការ​ធានា​ទិញ​មក​វិញ​ក្នុង​តម្លៃ ១១០% នៅ​ពេល​ដែល​តម្លៃ​ខុនដូ​ត្រូវ​បាន​ទូទាត់​ចប់​សព្វ​គ្រប់”។

 

លោក​បន្ត​ថា៖ “ប៉ុន្តែ យើង​មិន​មាន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​យុទ្ធនាការ​របស់​យើង​សាក​សួរ​ដល់​ប្រជាជន «ចង់​បាន​អី​ទៀត?» ពីព្រោះ យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​មតិ​យោបល់​អតិថិជន​ ដែល​យើង​ទទួល​បាន​នា​ពេល​កន្លង​មក ហើយ​បាន​ធ្វើ​តាម​មតិ​របស់​ពួក​គាត់​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន”។

 

ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ប៉ាណូ គម្រោង​អ័រគីដេ ឌឹ រ៉ូយ៉ាល់ សួរ​ថា “ចង់​បាន​អី​ទៀត?”

 

យុទ្ធនាការ​ផ្សព្វ​ផ្សាយ​បាន​ចាប់​ផ្ដើម​ឡើង មុន​ពេល​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​ការិយាល័យ​តាំង​បង្ហាញ​របស់​គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ នៅ​ទី​តាំង​គម្រោង​ផ្ទាល់​តាម​បណ្ដោយ​ផ្លូវ​២០០៤ នៅ​ថ្ងៃ​ទី ៥ តុលា ២០១៦ ។

 

អតិថិជន​សក្ដានុពល នឹង​មាន​ឱកាស​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​គុណភាព​របស់​ខុនដូ និង​បរិក្ខារ​បំពាក់​ជា​ច្រើន​ដ៏​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​អ្នក​ស្នាក់​នៅ​អគារ​ខុនដូ។ ទី​កន្លែង​លេង​សម្រាប់​ក្មេងៗ ទី​កន្លែង​ហាត់​ប្រាណ​ទំនើប អាង​ហែល​ទឹក​ដ៏​ធំ​ដែល​មាន​ឆ្នេរ​ខ្សាច់​ផង និង​កន្លែង​សមាធិ ជា​ទីតាំង​ដែល​បើក​ទ្វារ​សម្រាប់​អ្នក​រស់​នៅ​ទាំង​អស់។ ទន្ទឹម​នឹង​នេះ អ្នក​រស់​នៅ​ខុនដូ​ក៏​អាច​រីករាយ​នឹង​សេវា​រថយន្ត​ក្រុង​ទៅ​កាន់​ព្រលាន​យន្ត​ហោះ ចំណត​ដែល​មាន​អ្នក​ជួយ​យក​រថយន្ត​ទៅ​ទុក និង​សន្តិសុខ ២៤ ម៉ោង​ថែម​ទៀត ។

 

ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ប៉ាណូ គម្រោង​អ័រគីដេ ឌឹ រ៉ូយ៉ាល់ សួរ​ថា “ចង់​បាន​អី​ទៀត?”

 

បន្ថែម​លើ​នេះ អ្នក​រស់នៅ​ក៏​អាច​រីករាយ​ជាមួយ​នឹង​វត្តមាន​របស់​ផ្សារ​ទំនើប​លំដាប់​ពិភព​លោក​ដែល​មាន​ហាង​នានា ភោជនីយដ្ឋាន និង​កន្លែង​លេង​ប៊ូលីង និង​រោង​ភាពយន្ត Cineplex ដែល​មាន​អេក្រង់​ច្រើន។

 

ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ក៏​ជា​ឱកាស​សម្រាប់​អតិថិជន​សក្ដានុពល​ បាន​ជជែក​ជាមួយ​នឹង​ក្រុម​ផ្នែក​លក់​របស់​ក្រុមហ៊ុន​អ័រគីដេ​អំពី​គម្រោង​ហិរញ្ញ​វត្ថុ​ផ្សេងៗ​ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន ដោយ​មាន​លក្ខខណ្ឌ​ខុសៗ​គ្នា​ដើម្បី​តម្រូវ​តាម​ថវិកា។

 

លោក Kenn Yeo ថា៖ “ការិយាល័យ​តាំង​បង្ហាញ​របស់​គម្រោង​ អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ នឹង​ផ្ដល់​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នោះ ។ ដោយ​សង្កេត​ឃើញ​តាំង​ពី​សួន​ច្បារ អាង​ហែល​ទឹក កន្លែង​ក្មេង​លេង ពួកគេ​នឹង​អាច​ភ្លក្ស​រសជាតិ​ថា​តើ​ការ​រស់​នៅ​ទី​នេះ​មាន​លក្ខណៈ​ដូច​ម្តេច។ ពួកគេ​ក៏​អាច​មើល​ឃើញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​ទីតាំង​នេះ​ផង​ដែរ ដោយ​សារ​តែ​ស្ថិត​នៅ​ចំ​ពាក់​កណ្ដាល​ពី​ទីក្រុង​ទៅ​ព្រលាន​យន្ត​ហោះ ហើយ​មាន​ទាំង​សាលា​រៀន​អន្តរជាតិ មន្ទីរ​ពេទ្យ និង​សេវា​ផ្សេងៗ​ទៀត​ដែល​នៅ​ក្បែរ​នោះ”៕

 

ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​តាម​ទូរទស្សន៍ និង​ប៉ាណូ គម្រោង​អ័រគីដេ ឌឹ រ៉ូយ៉ាល់ សួរ​ថា “ចង់​បាន​អី​ទៀត?”

 

អត្ថបទ៖ ពាណិជ្ជកម្ម