ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

6 Videos


ពិតជាសុំស្ងើចសសើរចំពោះអតីតតារាឯកស្រីរបស់ប៉ុស្តិ៍លេខ ៧ ដែលពេលនេះ ម៉ៃ ដាវីកា(Mai Davika)បានវិវត្តប្រែមកជាតារាស្រីដ៏មានភាពលេចធ្លោ និង មានប្រជាប្រិយយ៉ាងខ្លាំងក្នុងប្រទេសថៃ។ បើនិយាយទៅ រយៈពេលដែលនាងប្រឡូកចូលក្នុងវិស័យសិល្បៈគឺត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ តែសមិទ្ធិផលពិតជាខ្លាំងជាងតារាស្រីឯទៀតដែលខំប្រឹងចំណាយពេល និង ញើសឈាមជាង ២០ ឆ្នាំ។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ម៉ៃ ដាវីកា តារាស្រីតម្លៃខ្លួនរាប់ពាន់លានបាត មានអាយុ ២៤ ឆ្នាំហើយ ដោយនាងបានចាប់ផ្តើមចូលប្រឡូកពាក់ព័ន្ធជាមួយការងារសិល្បៈតាំងតែពីអាយុ ១៧ ឆ្នាំ តាមរយៈការថតបង្ហាញម៉ូដឱ្យទស្សនាវដ្តី។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
បានចេញមុខចេញមាត់ភ្លាម ក៏មានអ្នកគ្រប់គ្រងតារាម្នាក់នាំនាងចុះកិច្ចសន្យារធ្វើជាតារាស្រីប្រចាំប៉ុស្តិ៍លេខ ៧ ចាប់ផ្តើមរឿងដំបូងគឺមានឱកាសរួមតម្លៃជាមួយកំពូលប្រុសរបស់ប៉ុស្តិ៍លេខ ៧ លោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat)តាមរយៈរឿង «ស្រមោលស្នេហ៍កាមទេព» (Ngao Kammathep) ដែលជាស្ពានឱ្យទស្សនិកជនកាន់តែចាប់ផ្តើមស្គាល់រូបនាង។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
ហើយខ្សែភាពយន្តបន្តបន្ទាប់ ក៏នៅតែបន្តតំណែងជាតួឯកស្រីដដែល ថែមទាំងដណ្តើមបានសុទ្ធតែសាច់រឿងល្អៗ និង ចាប់ដៃគូជាមួយតួឯកប្រុសសុទ្ធតែមានប្រជាប្រិយខ្លាំងដូចជាលោក ដូម បៈកន លុម (Dome Pakorn Lum)តាមរយៈរឿង «កម្តៅស្នេហ៍បញ្ចេញពន្លឺ» (Tawan Tor Saeng)។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
ឱកាសដែលមិននឹកស្មានដល់មួយទៀត គឺ ម៉ៃ ដាវីកា បានមកចាប់ដៃគូសម្តែងជាមួយលោក ម៉ារីអូ ម៉ូរឺ (Mario Muarer) តាមរយៈខ្សែភាពយន្តខ្នាតធំ «ពីម៉ាក»(Pe Mak Prakhanong) ដែលធ្វើឱ្យតម្លៃខ្លួនរបស់នាងចាប់ផ្តើមស្ទុះឡើងចូលក្នុងបញ្ជីតារាស្រីដែលមានតម្លៃខ្លួនកប់ពពត ព្រោះខ្សែភាពយន្តនេះរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងក្នុងប្រទេស និង ក្រៅប្រទេស។ ហើយដោយសារតែខ្សែភាពយន្តមួយរឿងនេះ ធ្វើឱ្យនរណាក៏ស្គាល់ និង ចាប់ផ្តើមគាំទ្ររូបនាងយ៉ាងខ្លាំង មិនតែប៉ុណ្ណោះនៅទាក់ទាញបានមិត្តអ្នកគាំទ្រនៅតាមបណ្តាលប្រទេសនៅអាស៊ីយ៉ាងច្រើនថែមទៀតផង។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
បន្ទាប់ពីទទួលបានតម្លៃខ្លួនរាប់ពាន់លានបាតភ្លាម ម៉ៃ ដាវីកា ក៏សម្រេចចិត្តបញ្ចប់កិច្ចសន្យារជាមួយប៉ុស្តិ៍លេខ ៧ ដើម្បីប្រែខ្លួនមកជាតារាស្រីឯករាជ្យមានសិទ្ធិសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗ ហើយថ្មីនេះដែរ នាងត្រូវបានប៉ុស្តិ៍លេខ ៣ អញ្ជើញមកធ្វើជាតួឯកស្រីក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង «គំនុំចាញ់ស្នេហ៍» (Plerng Naree) សម្តែងជាមួយលោក ធីក ជេសាដាផន (Tik Jesadaporn) និង រឿង «គ្រែឆ្លងភព» (Buang Banjathorn) សម្តែងជាមួយអតីតដៃគូចាស់លោក ម៉ារីអូ ម៉ូរឺ។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
តាមរយៈរឿង «គំនុំចាញ់ស្នេហ៍» ដែលដាក់ចាក់បញ្ចាំងនៅប៉ុស្តិ៍លេខ ៣ កាន់តែធ្វើ ម៉ៃ ដាវីកា មានសន្ទុះអ្នកគាំទ្រទ្វេដង ហើយធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍អន្ទះសារចង់ដឹងពីឈុតឆាកបន្តបន្ទាប់ដែលនាងសម្តែង ហើយអ្វីដែលគេចាប់អារម្មណ៍បំផុត គឺរឿងនេះហាក់ផ្តោតជាសំខាន់ទៅលើតួឯកស្រីជាងតួឯកប្រុស ជាហេតុធ្វើឱ្យនាងកាន់តែក្លាយជាទីចាប់អារម្មណ៍របស់ទស្សនិកជន។

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?
ក្រៅពីគ្រងតំណែងតួឯកស្រីមិនឈប់ និង ទទួលបានសុទ្ធតែសាច់រឿងល្អៗ ម៉ៃ ដាវីកា ថែមទាំងត្រូវបានផលិតក្នុងស្រុក និងក្រៅស្រុកអញ្ជើញឱ្យផ្សាយពាណិជ្ជកម្ម និង ចុះកិច្ចសន្យាធ្វើឱ្យជាអ្នកតំណាងឱ្យផលិតផលល្បីៗជាច្រើន៕ ខេរី (ប្រភព៖ អឹមថៃ)

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?

ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?ពិតជាមិននឹកស្មានថា ម៉ៃ ដាវីកា ប្រែប្រួលដល់ថ្នាក់ហ្នឹង?