តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងរូបស្រស់ ឌី សូនីតា បានជួបរឿងស៊យ ដោយបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់ នៅកន្លែងម៉ាស្សាមួយកន្លែង។តារារូបនេះបានសម្តែងការសោកស្តាយ ដោយសារចិញ្ជៀនទាំង ៣ វង់នេះ ជាវត្ថុដែលនាងស្រលាញ់ ។ តែយ៉ាងណានាងចាត់ទុក ថា កាត់ស៊យព្រោះឆ្នាំនេះនាង ជាន់ឆ្នាំ ។

តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!

កាលពីប៉ុន្មានថ្ងៃមុននេះ ឌី សូនីតា បានបង្ហាញនូវអារម្មណ៍ខឹងសម្បារ និង អាក់អន់ ចិត្ត ចំពោះ ហាងម៉ាស្សាមួយកន្លែង ដែលមានទីតាំងនៅម្តុំផ្សារមាន់អាំង ដែលនាងបានបាត់ចិញ្ជៀននៅទីនោះ។ឌី សូនីតា បានប្រាប់ថា នាងធ្លាប់ទៅកន្លែងនោះនិងស្គាល់បុគ្គលិកនៅ ទីនោះមិនគួរមានរឿងបែបនេះ កើតឡើងចំពោះនាងសោះ ។

តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!

ឌី សូនីតា បានរៀបរាប់ថា នាង បានដោះចិញ្ជៀនទាំងបីវង់រួម ជាមួយ និង កងជើងទុកមុនពេលនាងម៉ាស្សា ។ បន្ទាប់ពីម៉ាស្សារួចរាល់ នាងក៏បានយកកងជើងពាក់តែភ្លេចគិត រឿងចិញ្ជៀនបីវង់ ដែលបានដោះទុកជាមួយគ្នា ។ប្រមាណជាបួនប្រាំម៉ោងក្រោយមក នាងក៏បានទៅសាកសួរពីរឿងនេះ តែត្រូវបានបុគ្គលិក ដែលម៉ាស្សានោះប្រាប់ថា អត់ឃើញចិញ្ជៀននោះទេ ។

តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!

ឌី សូនីតា បានសម្តែងនូវការសោកស្តាយ ដោយសារចិញ្ជៀនទាំងបីវង់នេះជាវត្ថុ ដែលនាង ស្រលាញ់ជាងគេ ។ «ទោះបីជាមិនថ្លៃ តែជាញើសឈាមរបស់ខ្ញុំ» ។ នេះជាការលើក ឡើងរបស់ ឌី សូនីតា ។ មានការព្រលយថា ចិញ្ជៀនទាំងបីវង់នេះ មានប្រមាណជា ៦ ពាន់ ដុល្លារ ។ ឌី សូនីតា មិនបានប្តឹង ផ្តល់អ្វីទេ នាងចាត់ទុកថា កាត់ស៊យនិងគ្រោះរបស់នាងនៅក្នុងឆ្នាំនេះនិងចែកចាយជាបទពិសោធន៍ សម្រាប់មហាជនដែលចូលទៅទីនោះអោយមានការប្រុងប្រយ័ត្ន ជាពិសេសកុំពាក់របស់មានតម្លៃនៅ ពេលទៅកន្លែងនោះ ៕ ចេនី

តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!តារាសម្តែង ឌី សូនីតា ជួបរឿងស៊យបាត់ចិញ្ជៀនពេជ្រ ២ វង់ និង មាស ១ វង់!