ប្លន់យកទ្រព្យបានសម្រេចហើយ ឆ្លៀតនឹកឃើញចាប់រំលោភថែមទៀត

6 Videos


យុវជនម្នាក់ត្រូវបានស្ត្រីវ័យជាង ៥០ មួយរូប ប្តឹងថាបានចាប់រំលោភ និង វាយធ្វើបាបប្លន់យកទ្រព្យក្នុងពេលគាត់នៅផ្ទះម្នាក់ឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៨ និង ៣០ នាទីយប់ នៅចំណុចខាងជើងវត្តភ្នំពេជ្រ ស្ថិតក្នុងភូមិ អូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្ទព្រះសីហនុ ។

ប្លន់យកទ្រព្យបានសម្រេចហើយ ឆ្លៀតនឹកឃើញចាប់រំលោភថែមទៀត

ប៉ូលីសស្រុកបានអោយដឹងថា ជនសង្ស័យដែលជាប់ចោទនោះ មានឈ្មោះ ម៉ៅ រដ្ឋា ភេទ ប្រុសអាយុ ២៨ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅនៅភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ បានចូលមកធ្វើសកម្មភាពលួចយកលុយ និង មាស រួចហើយបានចាប់រំលោភ ដោយប្រើហិង្សាទៅលើស្ត្រីរងគ្រោះឈ្មោះ សៀន ទូច ភេទស្រី អាយុ ៥៣ ឆ្នាំមុខរបរធ្វើស្រែ ។

ប្លន់យកទ្រព្យបានសម្រេចហើយ ឆ្លៀតនឹកឃើញចាប់រំលោភថែមទៀត

មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅផ្ទះស្ត្រីរងគ្រោះដើម្បីរកលួចមាន់ តែនៅពេលធ្វើសកម្មភាពមាន់ស្រែក ស្ត្រីជនរងគ្រោះមកទាន់ ជនសង្ស័យក៏ស្ទុះមកចាប់ ស្ត្រីរងគ្រោះចងដៃទៅលើ ហើយដោះខ្សែ-ក ឆែកឆេរកបានលុយមួយចំនួន ហើយក៏ចាប់រំលោភស្ត្រីរងគ្រោះទាំងជំហរ ( រំលោភឈរ ) និង ដៃជាប់ចំណង រហូតបានសម្រេចតែម្តង ។

ប្លន់យកទ្រព្យបានសម្រេចហើយ ឆ្លៀតនឹកឃើញចាប់រំលោភថែមទៀត

បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះមក ជនសង្ស័យត្រូវបានសមត្ថកិច្ចមកចាប់ឃាត់ខ្លួននៅពេលកំពុងអង្គុយផឹកស្រាក្នុងភូមិតែម្តង ហើយវត្ថុតាងដែលរកឃើញនៅនឹងខ្លួនជនសង្ស័យ មានលុយខ្មែរចំនួន ១០៤ ២០០ រៀល លោហធាតុពណ៌លឿង ១ ខ្សែប្រវែង ៦០ សង់ទីម៉ែត្រ និង ទូស័ព្ទជនរងគ្រោះចំនួន ១ គ្រឿង ៕

សុថាត់