ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

រដូវបុណ្យភ្ជុំបិណ្ឌ បានខិតចូលមកដល់ហើយ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃភ្ជុំធំ ដែលជាថ្ងៃចុងបញ្ចប់នៃរដូវបុណ្យភ្ជុំបិណ្ឌនេះ ។

ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

 

ប្រជាពលរដ្ឋខ្មែរទូទៅ មិនថានៅក្នុងប្រទេស ឬ នៅក្រៅប្រទេសនោះទេគឺបានចាត់ទុកពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំនិងសំខាន់ជាងគេ ទោះបីជាពួកគាត់ទៅធ្វើការ ឬ ទៅរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក្តី ក៏ពួកគាត់វិលត្រឡប់មកស្រុកកំណើត ឬ មកផ្ទះសម្បែងរៀងៗខ្លួន ដើម្បីជួបជុំបងប្អូន ជីដូន ជីតា ឪពុកម្តាយ ហើយនាំគ្នា រៀបចំធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅឯវត្ត គឺក្នុងគោលបំណង ដើម្បីឧទ្ទិសបុណ្យកុសលដល់ជីដូនជីតាញាត្តិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ ។

ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

 

នៅក្នុងរដូវនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ មុខម្ហូប ដែលគេកម្រចោលឬរំលងនោះគឺមុខម្ហូប ឆា មីសួឬឆាតាំងហ៊ុន ដែលប្រជាពលរដ្ឋខ្មែរ តែងតែធ្វើយកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅទីអារាមវត្ត។ប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើនមិនបានយល់ពីអត្ថន័យឬខ្លឹមសារ នៃការធ្វើមុខម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន ទៅប្រគេនព្រះសង្ឃនោះទេ គឺមានប្រជាពលរដ្ឋតិចតួចបំផុត ដែលយល់ពីអត្ថន័យឬខ្លឹមសារ នៃការធ្វើមុខម្ហូប ឆាមីសួ ឬ ឆា តាំងហ៊ុន ទៅប្រគេនព្រះសង្ឃ ។

ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

 

ទាក់ទងនឹងបញ្ហានេះ លោកគ្រូ ហាំ តូហូ ដែលជាគ្រូអាចារ្យ និង ជាគ្រូទស្សទាយដ៏ល្បីល្បាញ នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានប្រសាសន៍ថា ការធ្វើម្ហូប ឆាមីសួ ឬឆាតាំងហ៊ុន យកទៅប្រគេនព្រះសង្ឃនៅរដូវបុណ្យភ្ជុំបិណ្ឌនេះគឺវាជាប់ពាក់ព័ន្ធ ជាមួយប្រពៃណីជនជាតិចិន ឲ្យតែដល់ថ្ងៃបុណ្យប្រពៃណីដូនតា របស់គេចូលមកដល់គឺគេមិនដែលចោលមុខម្ហូប ឆាមីសួឬឆាតាំងហ៊ុន យកទៅប្រគេនព្រះសង្ឃនោះទេ ។

ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

 

នេះគឺជាទំនាមទំលាប់ដែលពួកគាត់ប្រារព្ធធ្វើតៗគ្នាតាំងពីដូនតាមកមេ្ល៉ះ គឺមិនដែលខកខាន់ឡើយ ។ ចំពោះមុខម្ហូបឬចង្ហាន់ឆាមីសួ ឬ ឆាតាំងហ៊ុន នេះ ដោយពួកគាត់យល់ឃើញថា បើកាលណាធ្វើម្ហូបឆាមីសួ ឬ ឆាតាំងហ៊ុនសម្រាប់សែនដូនតា ឬ យកទៅប្រគេនព្រះសង្ឃនៅឯវត្តនោះ គឺទីមួយ មុខម្ហូបឆាមីសួ ឬ ឆាតាំងហ៊ុននេះ វាទន់ ហើយសសៃវាតូចៗ ដូនតា ឬ ព្រះសង្ឃងាយស្រួលទទួលទាន ឬ ឆាន់ ។

ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

 

ទី ២ នៅពេលយកមុខម្ហូប ឬចង្ហាន់ ឆាមីសួ ឬ ឆាតាំងហ៊ុនទៅប្រគេនព្រះសង្ឃ ហើយឧទ្ទិសឲ្យបានដល់ជីដូនជីតា នៅពេលដែលជីដូនជីតា បានទទួលនូវអ្វីដែលកូនចៅបានឧទ្ទិសឲ្យហើយ ក៏ជូនពរឲ្យកូនចៅរកទទួលទានមានបានត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និង អាយុវែងដូចជាសសៃមីសួ ឬ តាំងហ៊ុននេះឯង ។បើនៅតាមបណ្តាខេត្ត ជាយដែនកម្ពុជា-ថៃ ដូចជាខេត្តបាត់ដំបងឧត្តរមានជ័យ បន្ទាយមានជ័យ ឯណោះវិញ គេធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន មិនមែនចាំតែរដូវភ្ជុំបិណ្ឌនោះទេ គឺឲ្យតែមានពិធីបុណ្យសព គេតែងតែធ្វើម្ហូប ឬ ចង្ហាន់ ឆាមីសួ ឆាតាំងហ៊ុននេះ ពុំដែលខកខានឡើយ ។

 

ទោះជាយ៉ាងណា ទាក់ទងនឹងរឿងនេះ មិនមានឯកសារ ណាមួយបញ្ជាក់ច្បាស់លាស់នោះឡើយ វាគ្រាន់តែធ្វើតៗគ្នារហូតមក ៕

ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ? ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?

ប្រភព ៖ pmhotnews

  • ហេតុអ្វីបានជានៅរដូវបុណ្យភ្ជុំបិណ្ឌ គេច្រើនតែធ្វើម្ហូប ឆាមីសួ ឬ ឆាតាំងហ៊ុន យកទៅវត្ត ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: