ឧបករណ៍ iXpand បន្ថែមទំហំផ្ទុកឯកសារសម្រាប់ iPhone 7

ឧបករណ៍ iXpand បន្ថែមទំហំផ្ទុកឯកសារសម្រាប់ iPhone 7

ជាទូទៅក្រុមហ៊ុន Apple មិនដែលបំពាក់រន្ធដោតបន្ថែម microSD នៅលើទូរស័ព្ទ iPhone របស់ខ្លួននោះទេអស់ច្រើនជំនាន់មកហើយ ហើយសូម្បីតែ iPhone 7 ដែលទើបបង្ហាញវត្តមានក៏មិនមានដែរ ។ ទោះជាយ៉ាងនេះក្តីអ្នកអាចធ្វើការបន្ថែមទំហំផ្ទុកឯកសារ ខាងក្រៅបានតាមរយៈឧបករណ៍ថ្មីមួយឈ្មោះថា SanDisk iXpand ។

ម៉េម៉ូរីប្រភេទ Flash Drive របស់ iXpand នេះអាចធ្វើតំណភ្ជាប់តាមរន្ធសាកថ្ម (Lightning) ផ្ទាល់ជាមួយទូរស័ព្ទ ។ វាមាន លក្ខណៈពិសេសដោយនៅចុងម្ខាងអាចដោតទៅនឹងទូរស័ព្ទ iPhone និងម្ខាងទៀតប្រភេទ USB 3.0 អាចដោតទៅកំព្យូទ័រ ធ្វើការផ្ទេរឯកសារចុះឡើងបានដោយងាយ ។ វាមានលក្ខណៈងាយស្រួលប្រើដូចទៅនឹងម៉េម៉ូរី Flash Drive ទូទៅដូច្នោះដែរ ក្នុងការផ្ទេរចម្រៀង រូបភាព វីដេអូ និងឯកសារទៅកាន់ MacBook បាន ។ វាក៏មានភាពងាយស្រួលដាក់តាមខ្លួនបានបើទោះជាវាមានរូបរាង វែងបន្តិចក្តី ។

ឧបករណ៍ SanDisk iXpand មានទំហំចាប់ពី 16GB ដល់ 128GB បើទោះជាទំហំតូចមិនមែនជាជម្រើស សម្រាប់មនុស្សមួយចំនួនក្តី ប៉ុន្តែវាសមល្មមសម្រាប់ទូរស័ព្ទជំនាន់ថ្មីរបស់ Apple ។ ឧបករណ៍ SanDisk iXpand មានតម្លៃចាប់ពី ៥០ដុល្លារដល់ ១៣០ដុល្លារទៅតាមទំហំផ្ទុកឯកសារ ៕

ប្រភព ៖ pmhotnews