គ្រោះទឹកជំនន់ទ្រង់ ទ្រាយធំមិនធ្លាប់មាន រយៈ ពេល៧០​ឆ្នាំកន្លងមក ធ្វើឲ្យទាហានកូរ៉េខាង ជើងជាច្រើនស្លាប់

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំបានហូរកួចទាហាន កូរ៉េខាងជើងជាច្រើន នាក់ទៅបាត់និងបំផ្លាញទីតាំងយោធា ទាំងស្រុងនៅក្នុងតំបន់រងការវាយប្រហារដោយទឹកជំនន់។ គ្រោះទឹកជំនន់ខាងលើត្រូវបានគេវាយតម្លៃថា ជា គ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៧០ឆ្នាំកន្លងមក។

គ្រោះទឹកជំនន់ទ្រង់ ទ្រាយធំមិនធ្លាប់មាន រយៈ ពេល៧០​ឆ្នាំកន្លងមក ធ្វើឲ្យទាហានកូរ៉េខាង ជើងជាច្រើនស្លាប់

មន្ត្រីកូរ៉េខាងជើងក៏បានស្នើសំុជំនួយពីលោកខាងលិចក្រោយពេលទទួលស្គាល់ ថាពលរដ្ឋរបស់ខ្លួនកំពុងប្រ ឈមនឹងគ្រោះ ថ្នាក់ដោយសារកង្វះខាតគ្រប់យ៉ាង។ តាមប្រភពព័ត៌មានពីកូរ៉េខាងជើងបានឲ្យដឹងថាទាហាន រាប់រយនាក់បានស្លាប់និង បាត់ខ្លួនក្រោយពីទីតាំងយោធាត្រូវទឹកជន់ពន្លិច ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា កម្លាំងទាហានកំពុងតែដេកក៏ស្រាប់តែបាក់ទំនប់នៅដងទន្លេ Tumen កួចយកទៅបាត់ តែម្តង។

គ្រោះទឹកជំនន់ទ្រង់ ទ្រាយធំមិនធ្លាប់មាន រយៈ ពេល៧០​ឆ្នាំកន្លងមក ធ្វើឲ្យទាហានកូរ៉េខាង ជើងជាច្រើនស្លាប់

កូរ៉េខាងជើងមានកងពលទាហានប្រចាំនៅព្រំដែនជាប់ប្រទេសចិន និងរុស្ស៊ី ហើយទីតាំងយោធាទាំងនោះមាន ចម្ងាយពីទន្លេ Tumen តែ២០គីឡូម៉ែត្រប៉ុណ្ណោះដែលជារឿងដ៏គ្រោះថ្នាក់បំផុតពេលបាក់ទំនប់។សារព័ត៌មាន Daily NK បានផ្សាយថា មកទល់ពេលនេះរដ្ឋាភិបាលកូរ៉េខាងជើងមិនទាន់ទទួលស្គាល់ថាមានការបាត់បង់ កម្លាំងទាហានរបស់ខ្លួននៅឡើយទេ។

កម្លាំងទាហានកូរ៉េបានដាក់ពង្រាយនៅទីនោះ ប៉ុន្តែមិនបានស្វែងរកអ្នកបាត់ខ្លួនឡើយដោយផ្តោតទៅលើការ ទុកដាក់អាវុធ គ្រាប់រំសេវ ក្រោយពីឃ្លាំងអាវុធត្រូវទឹកកួចបាត់នោះ។កន្លងមកអ្នកនាំពាក្យក្រសួងការបរទេស លោក sun Nahm Kook បញ្ជាក់ថា កូរ៉េខាងជើងបានប្រមូលនូវធនធានទាំងអស់សម្រាប់កម្មវិធីបរមាណូដោយ មិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយគ្រោះថា្នក់ទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះ ធ្វើឲ្យទីក្រុងសេអូ៊លនឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងតាមសំណើឡើយ។

ភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរមាណូនិងបាញ់បង្ហោះមី ស៊ីល២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង២០០លានដុល្លារអាមេរិក ។ ទឹកប្រាក់ទាំងនោះមានច្រើន ជាងការខូចខាតបង្កឡើងដោយទឹកជំនន់ ។ លើសពីនេះទៅទៀតការណ៍ដែលកូរ៉េខាងជើងផ្តល់អាទិភាពទៅ លើកម្មវិធីបរមាណូ ដោយមិនយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅរបស់ពល រដ្ឋជារឿងមួយមិនអាចលើកលែ ងឲ្យបានឡើយ។

ការបដិសេធផ្តល់ជំនួយរបស់កូរ៉េខាងត្បូងនេះកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានស្នើដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ក្រោយការសាកល្បងគ្រាប់បែកបរមា ណូកូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះកំពុងប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យកូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែ ការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាកបំផុតដោយសារតែប្រទេសនេះទើបសាកល្បងគ្រាប់បែកបរមាណូរួច ។

ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់ នេះទេ។ ក៏ប៉ុន្តែ យោងតាម អ.ស.ប.បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគ្រោះមហន្តរាយធម្មជាតិនេះមាន ចំនួន១៣៨នាក់និងបាត់ខ្លួនចំនួន៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ដែល ជាកន្លែងសម្គាល់ព្រំដែនរវាងកូរ៉េខាងជើងនៅលើត្រើយម្ខាងនិងជាមួយប្រទេសចិនរុស្ស៊ីនៅលើត្រើយម្ខាង ទៀត។

យោងតាម អ.ស.ប បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាច្រើនពាន់នាក់ត្រូវការជំនួយជា ស្បៀងអាហារជា បន្ទាន់និងទីលំនៅសម្រាប់ជ្រកកោន ពីព្រោះទឹកជំនន់បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទី ភូមិឋាននិងលំនៅ របស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរា ដែលបានបោកបក់វាយលុកទៅលើ ភាគខាងជើងភូមិ Hamgyong កាលពីចន្លោះ ថ្ងៃទី២៩ ខែសីហា និងថ្ងៃទី២ ខែកញ្ញាជាគ្រោះមហន្តរាយមួយ ពុំដែលធ្លាប់មានឡើយ ចាប់តាំងពីកូរ៉េខាងជើងបានរំដោះផុតពីការ កាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ ១៩៤៥មក។ នេះជាការបញ្ជាក់បន្ថែមរបស់ KCNA។

នេះគឺជាលើកទីមួយដែរដែលទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងនេះបានផ្តល់តួលេខពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេចភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួនចំនួន៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញបានរាប់ឃើ ញរហូតទៅដល់១០៧.០០០នាក់។

ម្យ៉ាងទៀតលំនៅឋានប្រជាជនយ៉ាង តិច២៩.៨០០កន្លែង និងអគាររដ្ឋ៩០០ កន្លែងត្រូវរងអន្តរាយរីឯកំណាត់ ផ្លូវ ជាង ១៨០និងស្ពានជាង៦០កន្លែង ក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែររួមទាំងបណ្តាញ អគ្គិសនី និងផ្នែក ទូរគមនាគមន៍។ KCNA ក៏ឆ្លៀតលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងផង ដែរអំពីការ សន្យាជួយ ជ្រោមជ្រែងរបស់គណបក្សនេះ ក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បីរៀបចំស្តារ និងសាងសង់ តំបន់រងមហន្ត រាយឡើងវិញ៕

ប្រភព ៖ nokorwatnews

  • គ្រោះទឹកជំនន់ទ្រង់ ទ្រាយធំមិនធ្លាប់មាន រយៈ ពេល៧០​ឆ្នាំកន្លងមក ធ្វើឲ្យទាហានកូរ៉េខាង ជើងជាច្រើនស្លាប់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:កំសាន្ត
Tags: