កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង

កូរ៉េខាងជើងដែលគេគ្រប់គ្នាស្គាល់ថា ជាប្រទេសដ៏អាថ៌កំបាំងផ្នែកយោធានោះ ពេលនេះបានក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍យន្តហោះអន្តរជាតិជាលើកដំបូងរបស់ខ្លួន ដោយមានបង្ហាញទាំងយន្តហោះចម្បាំង អ្នកលោតឆត្រយោង ការហែក្បួនយន្តហោះ និងការតាំងបង្ហាញគំរូយន្តហោះជាដើម ហើយវាបានទាក់ទាញមនុស្សជាច្រើន ទាំងប្រជាជនក្នុងស្រុក ទាំងភ្ញៀវទេសចរ និងអ្នកកាសែតអន្តរជាតិ ។

កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង

ការពិព័រណ៍យន្តហោះអន្តរជាតិលើកនេះ មានវត្តមានឧទ្ធម្ភាគចក្រ Hughes ៥០០គ្រឿង យន្តហោះចម្បាំង MiG-29, Su-25, និងយន្តហោះដឹកអ្នកដំណើរ Tupolev Tu-134, Tu-154, Ilyushin Il-18 ជាច្រើនគ្រឿងទៀត តែវាមិនចប់ត្រឹមនេះទេ នៅមានច្រើនជាងនេះទៀត ដោយយន្តហោះចម្បាំង MiG-29 នោះ ត្រូវគេជឿថា ជាយន្តហោះដែលទទួលបានពីរុស្ស៊ី កាលពីកំឡុងទសវត្សឆ្នាំ១៩៩០ ។

កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង

សូមបញ្ជាក់ថា អ្នកបើកយន្តហោះកូរ៉េខាងជើង ត្រូវបានគេស្គាល់ថា ជាអ្នកបើកយន្តហោះដែលមានបទពិសោ ធន៍តិចបំផុត ព្រោះប្រទេសនេះមានការខ្វះខាតផ្នែកប្រេងឥន្ធនៈ សម្រាប់ផ្គត់ផ្គង់យន្តហោះទាំងនោះ នេះជាមូលហេតុដែលធ្វើឲ្យពិព័រណ៍យន្តហោះលើកនេះ គ្រាន់ជាការបង្ហាញការហោះហើរយ៉ាងធម្មតាមួយ ដូចដែលវាកើតឡើងនៅកន្លែងផ្សេងៗដែរ ។

កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង

សូមរម្លឹកថា ពិព័រណ៍រយៈពេល២ថ្ងៃនេះ គឺធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Kalma ស្ថិតនៅក្នុងទីក្រុងកំពង់ផែ Wonsan ដោយទីក្រុងនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងប្ដេជ្ញាថា គេនឹងបម្លែងវាឲ្យទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញបំផុតក្នុងលោក ដែលក្នុងពេលនេះ វាមានប្រជាប្រិយភាពហើយ ចំពោះភ្ញៀវទេសចរចិន ៕

កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង

ប្រភព ៖ kqube

  • កូរ៉េខាងជើង​ធ្វើ​ម្ចាស់ ​ផ្ទះ​ពិព័រណ៍​យន្តហោះ​ លើក​ដំបូង ​ឆ្លៀត​ឱកាស​អួត ​យន្តហោះ​ចម្បាំង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/27  Category:ជីវិតនិងសង្គម
Tags: