មាន​​គំនុំ​អី! ឃាតករ​បាញ់ចំកំពង់.​កយ៉ាងសាហាវ

ខេត្តសៀមរាប ​៖​ បុរស​ម្នាក់​មាន​អាយុ​​ជិត​៣០​ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ក្នុង​ប្រឡាយ​ពី​ខាងកើត​រង្វង់​មូល​ព្រៃ​គុយ ប្រហែល​ចម្ងាយ​២០០០​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​មក​ចោមរោម មើល​ពេញ​តាម​ដងផ្លូវ រហូត​ដឹង​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ភា្ល​ម​ៗ​​ ។

ហេតុការណ៍បាញ់​សម្លាប់​​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ កញ្ញា​ ​ស្ថិត​នៅ​ចំណុច​ក្នុង​ប្រឡាយ ពី​ខាងកើត​រង្វង់​មូល​ព្រៃ​គុយ ប្រហែល​ចម្ងាយ​២០០០​ម៉ែត្រ ក្រុម​ទី​៤ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​សៀមរាបបាន​ប្រាប់​កោះសន្តិភាព​ នៅ​វេលា​ម៉ោង​១១ ​និង​៤៥​​នាទី​ថ្ងៃ​​ដដែលនេះ​​ថា ​ជន​រង​គ្រោះ​ដែល​ត្រូ​វជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​​នោះ មិន​ទាន់បាន​ស្គាល់អត្តសញ្ញាណ​នៅឡើយ​ទេ  ព្រោះ​នៅ​លើ​សាកសព មាន​ស្លាក​ស្នាម​បាញ់​ផ្ទប់​​ធ្លា​យមក​ក្រោយ ​ ។

ប្រភពបានឱ្យ​ដឹង​ថា បុរស​​រង​គ្រោះពាក់មួក ពណ៌​ខ្មៅ ស្លៀកខោខូវប៊យ ​ពណ៌ទឹកប៊ិច អាវដៃវែង​​ ហើយ​មាន​សាក់រូប​កង​ចាក់ នៅ​ស្មារ​​ខាងស្តាំ មាន​ស្បែកជើង​ពណ៌​.ស​រូបក្រពើ មាន​អាយុ​ប្រហែល​ជិត៣០​ឆ្នាំ ​។

បច្ចុប្បន្ន សាកសព​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​តម្កល់​ទុក​នៅ​គោក​តា​ចាន់ ក្នុងភូមិ​តា​ចាន់ សង្កាត់​អំពិល ក្រុង​សៀមរាប ដើម្បី​​ទុក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណៃ ។

ប្រសិនបើ​បងប្អូន​​មាន​បាត់​សាច់ញាតិ​ សូម​នាំ​គ្នា​មក​វត្តគោក​តា​ចាន់ ​ប្រសិនជា​​ឃើញ​បងប្អូន​មក​ទទួលទេ ​នៅ​វេលា​ម៉ោង​២​រសៀល​នេះ ព្រះសង្ឃ​និង​ចៅអធិការ​វត្ត ព្រមទាំង​សមត្ថកិច្ច​សម្រេច​ឱ្យ​បូជា​ ។