ល្អមែនទែន! អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តយកលុយជាង១ម៉ឺនដុល្លារ ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ (មានវីដេអូ)

ថៃ៖ កាលពីយប់ថ្ងៃសុក្រទី២៣ កញ្ញា ២០១៦ កន្លងទៅនេះ បុរសវ័យចំណាស់ជនជាតិថៃ ជាតៃកុងបើកតាក់ស៊ីមួយរូប ក្នុងទីក្រុងបាងកក កំពុងតែទទួលបានប្រជាប្រិយភាព និងការកោតសរសើរជាច្រើន ពីសំណាក់មហាជនទូទៅ ចំពោះទឹកចិត្តដ៏ប្រពៃ  ព្រោះតែរូបគាត់បានសុខចិត្តយកលុយរាប់ពាន់ដុល្លារ ប្រគល់ជូនភ្ញៀវបរទេស ដែលភ្លេចក្នុងរថយន្តតាក់ស៊ីរបស់គាត់វិញ។

នេះបើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អ្នកបើកបរតាក់ស៊ីឈ្មោះ Wimon Tripat វ័យ៦២ឆ្នាំ បានយកលុយមួយសន្ធឹកធំចំនួន ៥២៩,០០០បាត (ប្រមាណ ១ម៉ឺន៥ពាន់ដុល្លារអាមេរិក) ប្រគល់ជូនភ្ញៀវទេសចរ ជនជាតិអូស្រ្តាលីវិញ គឺលោក David Gorge Crinson វ័យ៥៩ឆ្នាំ នៅឯស្ថានីយ៍ប៉ូលិស នៃព្រលានយន្តហោះ Suvarnabhumi (សុវណ្ណភូមិ) បន្ទាប់ពីបុរសជនជាតិអូស្រ្តាលីរូបនេះ បានឡើងជិះតាក់ស៊ីរបស់លោក Wimon  ចៃដន្យពេលចុះពីលើតាក់ស៊ីវិញ ស្រាប់តែជ្រុះ ឬភ្លេចយកកញ្ចប់លុយទៅជាមួយ។

គួរឲ្យដឹងថា បុរសជនជាតិអូស្រ្តាលីខាងលើ  បានជួលតាក់ស៊ីរបស់លោក Wimon ដើម្បីជិះចេញពីព្រលានយន្តហោះ Suvarnabhumi ទៅកាន់ស្ថានីយ៍រថយន្តក្រុង Mo Chit ក្នុងទីក្រុងបាងកក។ ហើយបន្ទាប់ពីដឹងថារូបគាត់ បាត់លុយ  បុរសជនជាតិអូស្រា្តលី  ក៏បានទាក់ទងមកខាងប៉ូលិស ដើម្បីជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយមកខាងមន្រ្តីប៉ូលិស  បានទាក់ទងមកកាន់លោក Wimon ដើម្បីចង់ដឹងថា តើលុយនោះពិតជាជ្រុះ នៅលើតាក់ស៊ីរបស់លោក Wimon មែន ឬយ៉ាងណា។ ភ្លាមៗនោះលោក Wimon ក៏បានឆែកឆេរមើលក្នុងឡានរបស់គាត់  ពិតជារកឃើញ លុយទាំងអស់នោះនៅផ្នែកខាងមុខ ក្រោមកាប៊ីន  កន្លែងអង្គុយរបស់ភ្ញៀវ ក្នុងស្រោមសំបុត្រមួយយ៉ាងពិតប្រាកដមែន។

បើតាមការរៀបរាប់ពីសំណាក់ តៃកុងតាក់ស៊ីចិត្តស្មោះនេះបានឲ្យដឹងថា «ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង! ខ្ញុំមិនខ្វល់ ហើយក៏មិនគិតអ្វីច្រើននោះដែរ ព្រោះថាលុយទាំងអស់នេះ វាមិនមែនជារបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំត្រូវតែយកទៅសងម្ចាស់គេវិញហើយ ទើបជាការប្រសើរ។ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលម្ចាស់របស់គេបានទទួលលុយរបស់គេវិញ»

គួរបញ្ជាក់ថា ចំពោះមូលហេតុដែលបុរសអូស្ត្រាលី ដាក់តាមខ្លួនយ៉ាងច្រើនបែបនេះ ដើម្បីយកទៅឲ្យគ្រួសាររបស់លោកដែលនៅប្រទេសថៃ។

ទន្ទឹមនឹងនោះផងដែរ ដោយសារតែចិត្តចិត្តស្មោះរបស់លោក Wimon ភ្ញៀវទេសចរជនជាតិអូស្រាលីនេះ បានជូនសគុណចំនួន ៥,០០០បាត (ប្រហែលជា ១៤៤ដុល្លារ) ទៅដល់លោក Wimon ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?    

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។ នេះជារឿងដ៏គួរឲ្យកោតសរសើរ​ និងមិននឹកស្មានដល់ ដែលបុរសជាអ្នកបើកឡានតាក់ស៊ីមួយគ្រឿង បានប្រគល់កាបូបលុយ​ ដែលមានផ្ទុកប្រាក់ និង​គ្រឿងអលង្ការគុជខ្យង​​​ ដែលមានតម្លៃសរុបប្រមាណជា​១.៤លានបាត​ ឬ៤ម៉ឺនដុល្លារអាមេរិក​ ទៅកាន់ម្ចាស់ដើមវិញ​​ នៅឯអាកាសយានដ្ឋានសុវណ្ណាភូមិ​ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ លោក​ Kraisorn Thaponthan​ អាយុ​៣៩ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានធ្វើដំណើរមកកាន់ស្ថានីយ៍ប៉ូលិសនៅឯ​ អាកាសយានដ្ឋានសុវណ្ណាភូមិ​ ជាមួយនឹងកាបូបពណ៌ខ្មៅ ដែលមានប្រាក់ដុល្លារ ខ្សែក​ និងចិញ្ចៀនគុជខ្យង​។ ស្របពេលនោះ​ បុរសជនជាតិអាល្លឺម៉ង់ម្នាក់​ឈ្មោះ Josef Sagemueller​ អាយុ៤៣ឆ្នាំ បានមកដល់ស្ថានីយ៍ប៉ូលិសដូចគ្នា​ ដើម្បីធ្វើការរាយការណ៍​ ពីការបាត់កាបូបរបស់ខ្លួន។​

នៅក្នុងនេះ​បានឲ្យដឹងទៀតថា​​ លោក Josef Sagemueller​ បានមកទីក្រុងបាងកកនេះ​ ដើម្បីជួសជុលគ្រឿងអលង្ការគុជខ្យងនេះ​​ និងដើម្បីធ្វើវាទុកជាអំណោយជូនដល់ ម្ដាយ នៅក្នុងប្រទេសភីលីពីន។​​ តែនៅពេលធ្វើដំណើរតាមផ្លូវ ពីតំបន់​ Silom មកកាន់អាកាសយានដ្ឋាននេះ​ រូបគាត់ក៏គេងលង់លក់​​ និងភ្លេចយកកាបូបចេញ ពីក្នុងឡានតាក់ស៊ី​ ពេលមកដល់អាកាសយានដ្ឋាន។ គាត់បាននិយាយថា រូបគាត់មានសង្ឃឹមតិចណាស់​ ថានឹងបានរបស់ទាំងនោះមកវិញ នៅពេលដែលគាត់រាយការណ៍ទៅកាន់ប៉ូលិស។​ តែមនុស្សល្អពិតជាមានមែននៅក្នុងពិភពលោកនេះ​ ដោយលោក Kraisorn Thaponthan​ បានជិះត្រលប់មកកាន់អាកាសយានដ្ឋានវិញ​ ក្រោយពីរូបគាត់បានប្រទះឃើញ កាបូបខ្មៅនៅកន្លែងអង្គុយខាងក្រោយរបស់ភ្ញៀវ ពេលគាត់ទៅដល់កន្លែងស្ថានីយ៍តាក់ស៊ីវិញ។

ជាចុងក្រោយ​ បុរសអាល្លឺម៉ង់​ បានសម្ដែងការដឹងគុណ​ និងសប្បាយចិត្ដជាខ្លាំង ចំពោះទឹកចិត្ដរបស់ជនជាតិថៃ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ល្អមែនទែន! អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តយកលុយជាង១ម៉ឺនដុល្លារ ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ (មានវីដេអូ)

ល្អមែនទែន! អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តយកលុយជាង១ម៉ឺនដុល្លារ ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ (មានវីដេអូ)

ល្អមែនទែន! អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តយកលុយជាង១ម៉ឺនដុល្លារ ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ (មានវីដេអូ)

ល្អមែនទែន! អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តយកលុយជាង១ម៉ឺនដុល្លារ ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ (មានវីដេអូ)

ល្អមែនទែន! អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តយកលុយជាង១ម៉ឺនដុល្លារ ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ (មានវីដេអូ)