ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

អ្នក​ដំណើរ​ជាង ១០១​លាន​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រលាន​យន្តហោះ «Hartsfield-Jackson Atlanta International Airport» ស្ថិត​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៥ ច្រើន​ជាង ៥,៥​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​​ធ្វើ​ឲ្យ​ព្រលាន​យន្តហោះ​មួយ​នេះ ក្លាយ​ជា​ព្រលាន​យន្តហោះ​ជាប់​រវល់​បំផុត លំដាប់​លេខ​១ លើ​ពិភពលោក។ នេះ​បើ​យោង​តាម​របាយការណ៍ «World Airport Traffic Report» ឆ្នាំ​២០១៥ របស់​ក្រុមព្រឹក្សា «Airports Council International»។

 

ចុះព្រលាន​យន្តហោះ​ណា​ខ្លះ​ទៀត ជាប់​ឈ្មោះ​ក្នុង​របាយការណ៍​នេះ?

 

10) Dallas-Fort Worth International៖ ព្រលាន​យន្តហោះ​មួយ​នេះ បាន​ស្វាគមន៍​អ្នកដំណើរ ចំនួន ៦៥,៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ២,៦​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

9) Paris Charles de Gaulle Airport៖ អ្នក​ដំណើរ ជាង ៦៥,៨​លាន​នាក់ បាន​ឆ្លង​កាត់​ព្រលាន​យន្តហោះ​មួយ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ៣,១​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

8) Hong Kong International Airport៖ អ្នក​ដំណើរ ជាង ៦៨,៣​លាន​នាក់ បាន​ឆ្លង​កាត់​ព្រលាន​យន្តហោះ​មួយ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ៨,២​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

7) Los Angeles International Airport៖ អ្នក​ដំណើរ ជាង ៧៤,៩​លាន​នាក់ បាន​ឆ្លង​កាត់ព្រលាន​យន្ត​ហោះ​មួយ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ៦​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

6) London Heathrow Airport៖ ជា​មួយ​នឹង​អ្នក​ដំណើរ ជិត ៧៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥ បាន​ធ្វើ​ឲ្យ​ព្រលាន​យន្តហោះ​មួយ​នេះ ឈរ​នៅ​លំដាប់​លេខ​៦។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

5) Tokyo Haneda Airport៖ អ្នក​ដំណើរ​ប្រមាណ​ជា ៧៥,៦​លាន​នាក់ បាន​ឆ្លង​កាត់​ព្រលាន​យន្តហោះ​មួយ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ៣,៨​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

4) Chicago O’Hare International Airport៖ ជា​មួយ​នឹង​អ្នក​ដំណើរ ជាង ៧៦,៩​លាន​នាក់ បាន​ធ្វើ​ឲ្យ​ព្រលាន​យន្តហោះ​មួយ​នេះ ឡើង​ទៅ​ឈរ​នៅ​លំដាប់​លេខ​៤ ជា​មួយ​នឹង​ការ​កើន​ឡើង ៩,៨​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

3) Dubai International Airport៖ ព្រលាន​យន្តហោះ​មួយ​នេះ បាន​ស្វាគមន៍​អ្នក​ដំណើរ ជាង ៧៨​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ១០,៧​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

2) Beijing Capital International Airport៖ អ្នក​ដំណើរ ចំនួន ៨៩,៩​លាន​នាក់ បាន​ឆ្លង​កាត់ព្រលាន​យន្តហោះ​មួយ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ៤,៤​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

1) Hartsfield-Jackson Atlanta International៖ ព្រលាន​យន្តហោះ​មួយ​នេះ បាន​ទទួល​ស្វាគមន៍​អ្នក​ដំណើរ ​ជាង ១០១​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​វា​ឈរ​នៅ​លំដាប់​លេខ​១ រយៈ​ពេល​១៨​ឆ្នាំ​ជាប់​គ្នា៕

 

ព្រលាន​យន្តហោះទាំង​១០ ដែល​មមាញឹក​​ខ្លាំង​បំផុត លើ​ពិភពលោក

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN