វ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំ

6 Videos


ថ្មីៗនេះ វ៉ាន់ នីឡា បានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងផ្ទាល់បង្ហាញ ពីការក្តុកក្តួលក្នុងអារម្មណ៍ពិសេសពីភាពមិនទៀងទាត់នៃសង្ខារបស់មនុស្សចំរដូវបុណ្យភ្ជុំបិណ្ឌ ។

វ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំ

តារាចម្រៀងស្រី ក្រមិចក្រមើម ដែលគួរអោយស្រលាញ់ វ៉ាន់ នីឡា មួយរយៈចុងក្រោយនេះ មានរឿងមិនសប្បាយចិត្ដច្រើនបន្ដបន្ទាប់ហើយថ្មីៗនេះនាងបានបង្ហាញពីអារម្មណ៍ ក្តុកក្តួលបង្ហោះនៅ លើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកធ្វើឲ្យអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ជាខ្លាំង ។

វ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំ

នៅក្នុងហ្វេសប៊ុករបស់ វ៉ាន់ នីឡា បានសរសេរសារមានន័យថា៖ អាយុប៉ុណ្ណេះ អស់ធំហើយ មាន តែចាស់ស្លាប់ ! តើអ្នកទាំងអស់គ្នាដែលនឹកស្រមៃដល់រឿងដែលមិនអាចចៀសផុតទាំងអស់នេះទេ ?

វ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំ

អាយុកាលមកដល់រូបរាងក៏ប្រែប្រួល ទ្រុឌទ្រោមគ្មានកំលាំងកំហែងលែងមានការសប្បាយដូចពីមុន អស់សម្រស់ ប្តូរសំលេង ទឹកមុខក៏ប្រែប្រួល សក់ក៏ប្តូរ ខោអាវស្អាតៗ cute cute ក៏លែងបានពាក់ មិត្តភក្តិក៏ត្រូវឃ្លាតឆ្ងាយម្តងម្នាក់ ចាប់ផ្តើមឈឺ ញ៉ាំរបស់ដែលខ្លួនចូលចិត្តលែងបាន ដេកលើកន្ទេល សំលឹងមើលក្មេងក្មេងជជែកកំសាន្តបានត្រឹមលួចស្រមៃនឹកអនុស្សាវរីយ៍ខ្លួនឯងកាលពីមុន ចុងបញ្ចប់ អវសាន្តនៃជីវិតនៅសល់តែគ្រោងឆ្អឹងរឺផេះ កំុថាឡើយមនុស្សដែលមិនពេញចិត្តមិនចង់ឃើញ សូម្បីតែមនុស្សដែលយើងស្រលាញ់បំផុតក៏លែងបានឃើញដែរ ។ ដូច្នេះហើយមិនចាំបាច់និយាយថាស្អប់មិនចង់ឃើញមុខគ្នាទេព្រោះវាក៏គង់តែលែងបានឃើញនៅសល់ត្រឹមតែឈ្មោះដែលមិនអាចលុបចេញពីការចងចាំបាន ។

វ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំ

មួយរយៈនេះពិសេសស្របពេលបុណ្យភ្ជុំបិណ្ឌគេសង្កេតឃើញថា វ៉ាន់ នីឡា ហាក់បង្ហាញ អារម្មណ៍ក្តុកក្តួលច្រើនដូចជាថ្មីៗនេះនាងនិយាយពីការនឹករលឹកដល់ឪពុករបស់នាងតែពេលនេះគឺសំដៅលើជិវិតរស់នៅរបស់មនុស្សលោកដែលមិនទៀងទាត់ទៀត ៕ ដេវីត

វ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំវ៉ាន់ នីឡា និយាយពីភាពមិនទៀងរបស់មនុស្សលោកក្នុងរដូវបុណ្យភ្ជុំ