ព្រោះចង់ស្អាត! នារីស្រវឹងស្រាម្នាក់ ឲ្យប៉ូលិសថតរូប ដោយប្រើកម្មវិធីកែរូបភាព លើទូរស័ព្ទ

ចិន៖ “ស្រឹវឹងស្រា សូមកុំបើកបរ” ជាប្រយោគដែលមនុស្សគ្រប់គ្នាបានដឹង និងត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើអ្នកមិនអនុវត្ត  ច្បាស់ជាត្រូវប៉ូលិសចាប់ផាកពិន័យ ឬក៏អាចជួបគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

តួយ៉ាង កាលពីពាក់កណ្តាលរាត្រីមួយនៅសប្តាហ៍មុននេះ នារីវ័យក្មេងម្នាក់ត្រូវបានប៉ូលិសក្នុងតំបន់ Xinjiang ប្រទេសចិន បញ្ឈប់រថយន្តដោយសង្ស័យថាបើកបរទាំងស្រវឹងស្រា ហើយប៉ូលិសបានសួររកប័ណ្ណបើកបរ ប៉ុន្តែនារីវ័យក្មេងរូបនេះមិនមានទេ ហើយបែរជាព្យាយាមនិយាយបង្វៀងប៉ូលិសថែមទៀត។ 

បន្ទាប់ពីសួររកប័ណ្ណបើកបរ ប៉ូលិសក៏បានស្នើឲ្យនាងធ្វើតេស្តផ្លុំរកជាតិអាកុល ដើម្បីដឹងថា នាងមានបានផឹកស្រាដែរឬអត់។ នៅពេលដំបូង នាងបានប្រើល្បិចមិនផ្លុំខ្យល់ទៅក្នុងឧបករណ៍វាស់ជាតិអាកុលនោះទេ ប៉ុន្តែប៉ូលិសបានប្រាប់នាងថា ពួកគេរីករាយក្នុងការជូននាងទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឈាមជំនួសវិញ។

ក្រោយពីធ្វើតេស្តផ្លុំរកជាតិអាកុល លទ្ធផលអ្នកគ្រប់គ្នាច្បាស់ជាដឹងមុនហើយថា នាងពិតជាបានផឹកគ្រឿងស្រវឹងប្រាកដមែន ហើយបន្ទាប់មកប៉ូលិសក៏បានចាប់ផ្តើមថតរូបនាងទុកជាភស្តុតាង។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តបំផុតនោះ គឺនារីវ័យក្មេងរូបនេះបានទាមទារឲ្យប៉ូលិសថតរូបនាងជាមួយនឹងកម្មវិធី Meitu ដែលជាកម្មវិធីកែរូបភាពលើទូរស័ព្ទរបស់ចិនមួយ ដើម្បីឲ្យនាងមើលទៅនៅតែស្អាត។

បន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហោះនៅលើអ៊ិនធើណេត មាននុស្សជាច្រើនបានបញ្ចេញមតិឌឺដងលេងសើចចំពោះករណីនេះ ហើយអ្នកខ្លះទៀតបាននិយាយថា កម្មវិធី Meitu គឺពិតជាកម្មវិធីកែរូបភាពដ៏ល្អមែន ហើយម្យ៉ាងវា free ទៀតផង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រោះចង់ស្អាត! នារីស្រវឹងស្រាម្នាក់ ឲ្យប៉ូលិសថតរូប ដោយប្រើកម្មវិធីកែរូបភាព លើទូរស័ព្ទ

ព្រោះចង់ស្អាត! នារីស្រវឹងស្រាម្នាក់ ឲ្យប៉ូលិសថតរូប ដោយប្រើកម្មវិធីកែរូបភាព លើទូរស័ព្ទ

ព្រោះចង់ស្អាត! នារីស្រវឹងស្រាម្នាក់ ឲ្យប៉ូលិសថតរូប ដោយប្រើកម្មវិធីកែរូបភាព លើទូរស័ព្ទ