បាញ់ប្រហារ​នៅ​តិច​សាស់​របួស​9​នាក់ ខ្មាន់កាំភ្លើង​ត្រូវ​សម្លាប់

ប៉ូលិស​រាយការណ៍​ថា និយោជិត​ម្នាក់​ដែល​មាន​អារម្មណ៍​មួរ​ម៉ៅ​បាន​សាបព្រោះ​ការ​ភ័យ​ជ្រួលច្របល់​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ដោយ​បាញ់ប្រហារ​នឹង​កាំភ្លើងស្វ័យប្រវត្តិ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៃ​ទីក្រុង​នេះ ។

បុរស​មាន​ពាក់​សញ្ញា​ណា​ហ្ស៊ី​បាន​បាញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​៩​នាក់​រង​របួស​នា​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា នោះ មុន​ពេល​ប៉ូលិស​បាញ់​សម្លាប់​រូបគេ ។ ប្រមុខ​ប៉ូលិស​ក្រុង​ហ៊ូ​ស្តុ​ន លោក MARTHA MONTALVO ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បញ្ជាក់​ថា ខ្មាន់កាំភ្លើង​ជា​មេធាវី​មួយ​រូប ស្លៀកពាក់​អតីត​ឯកសណ្ឋាន​យោធា ដោយ​មាន​ដាក់​សញ្ញា​នានា​របស់​ណា​ហ្ស៊ី​ផង ។ អាជ្ញាធរ​បញ្ជាក់​ថា បាន​រក​ឃើញ​របស់របរ​យោធា​ចាស់​ៗ​ឯទៀត​ៗ សម័យកាល​សង្គ្រាមស៊ីវិល​នៅផ្ទះ​របស់​គេ ។

ចំណែក​អភិបាលក្រុង​ហ៊ូ​ស្តុ​ន លោក SYLVESTER TURNER វិញ ថ្លែង​តាម​ទូរទស្សន៍​ក្នុងស្រុក KTRK ថា ខ្មាន់កាំភ្លើង​រូប​នេះ​ហាក់ដូចជា​មិន​សប្បាយចិត្ត​ចំពោះ​ន​យោ​ជិត​របស់​ខ្លួន ។ ជន​នេះ​បាន​ប្រើ​កាំភ្លើង​ដល់​២​ដើម​ដែល​គេ​ទិញ​ដោយ​ខុសច្បាប់ ។

ទូរទស្សន៍ ABC រាយការណ៍​ថា បណ្តាជន​រង​គ្រោះ​ខ្លះ​របួសធ្ងន់ ខ្លះ​របួសស្រាល ដោយ​មួយ​ចំនួន​ត្រូវ​គ្រាប់កាំភ្លើង ហើយ​ខ្លះ​ទៀត​គ្រាន់តែ​របួស​ដោយ​អម្បែង​កញ្ចក់ ៕