មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង

 (ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក តូច ចៅកុយ អនុប្រធានកាំកុងត្រូល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករលក់ដូរទំនិញ នៅផ្សារអ្នកលឿង ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយរកឃើញទំនិញខូចគុណភាពជាច្រើនមុខ។

លោក តូច ចៅកុយ បានឲ្យដឹងថា ដោយមានការណែនាំពីលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះណែនាំត្រួតពិនិត្យនេះ និងធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា ដូចមឹក បង្គារ ក្តាម សាច់គោ សាច់ជ្រូក តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ។

លោក តូច ចៅកុយ បានឲ្យដឹងបន្ថែមថា តបតាមការណែនាំរបស់ប្រតិភូទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មន្រ្តីកាំកុងត្រូល ខេត្តព្រៃវែង បានផ្តោតអារម្មណ៍ខ្ពស់ទៅលើទំនិញម្ហូបអាហារ ក្នុងឱកាសដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

លោកអនុប្រធានបានបន្តថា ជាលទ្ធផលក្រុមការងារ បានរឹបអូសទឹកដោះគោជូរឌីដូ២៤ដប ទឹកដោះគោខាប់៣កំប៉ុង និងទឹកក្រូចមីរីនដា ៣កំប៉ុង យកទៅរក្សាទុកដើម្បីធ្វើការកំទេចចោល។ លោក តូច ចៅកុយ ក៏បានសំណូមពរ ដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូច គុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង កាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារចារឈូក និងនៅតាមផ្ទះ ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។

បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន រួមមាន ស្ពៃជ្រក់ សរសៃគុយទាវ និង សណ្តែកបណ្តុះ រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Borax និង Sodium Hydrosulfite (ម្សៅស) នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួនស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំរួចមក លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ច្រែះសុី ហួសកាលបរិេច្ឆទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖

_ ទឹកក្រូចដបជ័រដបធំផលិតនៅប្រទេសថៃ ចំណុះ 1,25 លីត្រចំនួន 89ដប ។

_ ទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃ ចំណុះ 0.40លីត្រ ចំនួន12ដប ។

_ប្រេងខ្យង ផលិតនៅប្រទេសថៃ ចំណុះ0.60លីត្រ ចំនួន23ដប ។

_ ទឹកដោះគោខាប់ ម៉ាក My Boy ចំណុះ380g ផលិតនៅប្រទេសថៃ ចំនួន21កំប៉ុង ។

_ ផ្សឹត និងស្ពៃកំប៉ុង ផលិតនៅប្រទេសចិន ចំនួន33កំប៉ុង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកដោះគោ ខូចគុណភាព លក់ក្នុងផ្សារអ្នកលឿង