សិស្សតម្រង់ជួរគ្នាចូលរៀន ព្រោះអ្នកគ្រូសុទ្ធតែជាស្រីស្អាត

ចិន៖ និស្សិតនៅសាកលវិទ្យាល័យ Sichuan Normal University ក្នុងទីក្រុង Chengdu ភាគនិរតីប្រទេសចិន បានព្យាយាមសិក្សាយ៉ាងខ្លាំង ហើយថែមទាំងអង្គុយនៅក្នុងថ្នាក់បន្ថែមទៀតផង ក៏ព្រោះតែចង់ឃើញអ្នកគ្រូដ៏ស្រស់ស្អាតរបស់ពួកគេ។

រូបភាពដ៏ទាក់ទាញរបស់អ្នកគ្រូទាំង១៦នាក់ នៃសាកលវិទ្យាល័យ Sichuan Normal University បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន បន្ទាប់ពីត្រូវបានបង្ហោះនៅលើអ៉ីនធើណេតរួចមក។ 

គ្រូបង្រៀនដ៏ស្រស់ស្អាតទាំងនេះ មានជំនាញបង្រៀនលើមុខវិជ្ជាផ្សេងៗគ្នាដូចជា ការច្រៀង ការរាំ រចនាសិល្បៈ មហោស្រព និងភាសាអង់គ្លេស។ ហើយពួកគេត្រូវបានជ្រើសរើសយកមកបង្រៀនដោយពឹងផ្អែកទៅលើប្រជាប្រិយភាព សមិទ្ធផលនៃការសិក្សា និងលក្ខណៈរូបសម្បត្តិផងដែរ។

អ្នកគ្រូម្នាក់ដែលមានត្រកូល Xu បាននិយាយថា “ដោយសារតែពួកយើងជាគ្រូនៅសាកលវិទ្យាល័យ ដូច្នេះកូនសិស្សរបស់យើងខ្លះ ក៏នឹងអាចក្លាយទៅជាគ្រូវបង្រៀននាពេលអនាគតដែរ។ យើងចង់ឲ្យសាស្ត្រាចារ្យទាំងអស់​ ក្លាយជាគំរូទៅដល់ពួកគេ”។ នាងបានបន្ថែមថា “សិស្សទាំងអស់មានបំណងចង់រៀនខ្លាំងណាស់ ហើយមានអ្នកខ្លះនិយាយថា ពួកគេអង្គុយនៅថ្នាក់បន្ថែមក៏បាន ឲ្យតែបានឃើញអ្នកគ្រូស្អាតៗដូច្នេះ”។

បន្ទាប់ពីរូបភាពអ្នកគ្រូទាំងនេះត្រូវបង្ហោះ ក៏មានអ្នកប្រតិកម្មជាច្រើនជុំវិញអ្នកគ្រូវ័យក្មេងទាំងអស់នេះ ដោយមានអ្នកខ្លះបានដាក់ងារពួកគេថាជា “ទេពធីតាដ៏ស្រស់ស្អាត” និងអ្នកខ្លះទៀតបាននិយាយថា “វាគ្មានប្រយោជន៍អ្វីនោះទេដែលនិយាយថាពួកគេស្រស់ស្អាត។ គន្លឹះសំខាន់នោះថាតើពួកគេដឹងពីរបៀបបង្រៀន ហើយខំប្រឹងបង្រៀនដែរឬអត់!”។ 

នេះមិនមែនជាលើកដំបូងនោះទេ ដែលអ្នកគ្រូដ៏គួរឲ្យទាក់ទាញរបស់សាកលវិទ្យាល័យ Sichuan Normal University បង្កើតព័ត៌មានលើទំព័រមុខបែបនេះ។ ដោយនៅឆ្នាំ២០១៤ រូបថតរបស់អ្នកគ្រូភាសាអង់គ្លេស វ័យក្មេងម្នាក់បានសាយភាយពេញអ៊ិនធើណេត រួមជាមួយនឹងសេចក្តីរាយការណ៍ថា នាងបាននាំឲ្យមានអត្រានៃការចូលរៀនរបស់សិស្សប្រុសដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត