​បបរ​សម្រាប់​កូន​៧​ទៅ​៩​ខែ​

​បបរ​សម្រាប់​កូន​៧​ទៅ​៩​ខែ​

​អ្នក​អាច​ធ្វើ​បបរ​មួយ​ប្រភេទ​នេះ​ឲ្យ​កូន​ញ៉ាំ​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​ក្រពះ​កូន​ឆាប់​រំលាយ​អាហារ ថែម​ទាំង​អាច​ធ្វើឲ្យ​កូនងាយស្រួល​បត់ជើង​ទៀតផង​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ប៉េងប៉ោះ​ចំនួន​៥០​ក្រាម ខ្ទឹមបារាំង​ចំនួន​២០​ក្រាម ស្ពៃក្តោប​ចំនួន​៣០​ក្រាម និង​អង្ករ​ចំនួន​២០​ក្រាម​។​

របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវតែ​យក​បន្លែ​ទាំង​៣​ប្រភេទ​នោះ​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​ដុំៗ​។​
 ​បបរ​សម្រាប់​កូន​៧​ទៅ​៩​ខែ​
2.​    ​បន្ទាប់មក​យក​បន្លែ​ទាំងនេះ​ដាក់​ក្នុង​ឆ្នាំង​មួយ​ដាំ​។​
 ​បបរ​សម្រាប់​កូន​៧​ទៅ​៩​ខែ​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាចដាក់​អង្ករ​ចូល ហើយ​លាយ​ជាមួយ​ទឹក​ដាំ​ជា​បបរ​។​
 ​បបរ​សម្រាប់​កូន​៧​ទៅ​៩​ខែ​
4.​    ​ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​យក​វា​ទៅ​ក្រឡុក​ឲ្យ​ម៉ត់​។​
5.​    ​ក្រោយពេល​ដែល​ក្រឡុក​រួច អ្នក​អាច​យក​វា​ត្រង​កាក​ចេញ រួច​ឲ្យ​កូន​ញ៉ាំ​បាន​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។