ភ្នំពេញ​ក្រោន​ចុះ​កុងត្រា​យក​ថ្នាល​យុវជន​ខ្លួន ២១​នាក់

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចុះ​កុងត្រា​យក​យុវជន​របស់​ខ្លួន ចំនួន​២១​នាក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក្រោយ​ពី​បាន​ឃើញ​ពួកគេ​បង្ហាញ​ទម្រង់​លេង​ល្អ។

 

ភ្នំពេញ​ក្រោន​ចុះ​កុងត្រា​យក​ថ្នាល​យុវជន​ខ្លួន ២១​នាក់

 

ការ​ចុះ​កុងត្រា​នេះ​ដែរ អាច​ធ្វើ​ឱ្យ​ក្រុម​យុវជន​២១​នាក់​នេះ​មាន​ឱកាស​បាន​ចូល​លេង​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ក្រោយ ដោយ​មើល​ទៅ​តាម​សមត្ថភាព​ជាក់​ស្ដែង​និង​ការ​ជ្រើសរើស​របស់​លោក សែម សំណាង ​គ្រូ​បង្គោល​ភ្នំពេញ​ក្រោន​ផ្ទាល់។

 

កីឡាករ​ទាំង​២១​នាក់​នោះ រួម​មាន​ អិន សុដេវីដ អន ចាន់ប៉ូលិន សៀត បារាំង អ៊ុក សុវណ្ណ ស្វាយ សំណាង សួន នឿត គឹម ឆៃយ៉ា គង់ ចាន់វុទ្ធី ម៉ាត់ សាក់រូវី ស្រេង ទិតឆី ឈូក សំនៀង យី ម៉ូស្លីម ពៅ ពន់វុទ្ធី សាត់ រ៉ូហ្សា ឈុង ចាន់ពៅ វាត់ សំណាង កេន ចាន់សុភ័ក្រ មេន ភីហុប ជា ចាន់ដារ៉ា យី សាហ្វី ​និង​ម៉ៅ ពិសិដ្ឋ៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ ក្រោន