​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន ឥត​សំណង ៣.២០៦ លាន​យ៉េន ដល់​កម្ពុជា​

ភ្នំពេញ:
លោក​ឡុង វិ​សា​លោ រដ្ឋមន្ត្រី​ស្តីទី ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រុ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅវេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នេះ នឹង​ចុះហត្ថលេខា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង ដែលមាន​ទឹកប្រាក់ ៣.២០៦ លាន​យ៉េន សម្រាប់​គម្រោង​ចំនួន​ពីរ គឺ​៖ ទី​១.​សមាហរណកម្ម បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់​ទី​៣ ដែលមាន​ទឹកប្រាក់​ចំនួន ១.៨១០​លាន​យ៉េន​។ ទី​២.​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សមត្ថភាព​ដឹកជញ្ជូន របស់​រថយន្តក្រុង ក្នុង​រាជធានី​ភ្នំពេញ ដែល​ទឹកប្រាក់​មាន ចំនួន ១.៣៩៦ លាន​យ៉េន​។​

​ក្រសួងការបរទេស និង​សហ​ប្រតិ​បប​ត្តិ​ការ​អន្ត​តរ​ជាតិ បាន​ឲ្យ​ដឹងថា ហិរញ្ញប្បទាន ឥត​សំណង​នេះ ត្រូវបាន​បន្ត​ផ្តល់ជូន រាជ​រដ្ឋា​ភ​ភិ​បាល​កម្ពុជា ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ​៕N​/S