តាម​ពិត​ ​iPhone 7/ 7Plus​ ​ប្រើ​កាមេរ៉ា​របស់​ ​Sony

ព័ត៌មាន​ដ៏​រសើប​មួយ​កំពុង​ចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ​ក្រោយ​ក្រុម​អ្នក​ជំនាញ​ជួសជុល​ ​iPhone​ ​Chipworks​ ​រក​ឃើញ​ថា​ ​iPhone 7 / 7Plus​ ​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ ​Sony។

 

តាម​ពិត​ ​iPhone 7/ 7Plus​ ​ប្រើ​កាមេរ៉ា​របស់​ ​Sony

 

ការ​រក​ឃើញ​នោះ​បង្ហាញ​ថា​កាមេរ៉ា​ក្រោយ​ ​១២​ ​MP​ ​ដែល​មាន​ ​Sensor​ ​ទំហំ​ ​32.3 mm2​ ​និង​កាមេរ៉ា​មុខ​ ​៧​ ​MP​ ​Sensor​ ​18.8 mm2​ ​របស់​ ​iPhone 7/ 7Plus​ ​ប្រើ​បច្ចេកវិទ្យា​ចាប់​រូប​រហ័ស​ ​និង​មិន​ឲ្យ​ញ័រ​ ​Exmor RS​ ​ជំនាន់​ទី​ពីរ​ ​និង​បច្ចេកវិទ្យា​កំណត់​កម្រិត​ពណ៌​ ​Bayer RGB​ ​របស់​ ​Sony។

 

ទន្ទឹម​នឹង​នេះ​អ្នក​វិភាគ​ជា​ច្រើន​លើក​ឡើង​ថា​ ​នេះ​អាច​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​បច្ចេកវិទ្យា​កាមេរ៉ា​ស្មាតហ្វូន​ដ៏​អស្ចារ្យ​របស់​ ​Sony​ ​ដែល​ធ្លាប់​មាន​ភាព​ល្បី​ល្បាញ​តាំង​ពី​ជាង​ ​១០​ ​ឆ្នាំ​ ​ទៅ​ហើយ​នោះ៕

 

អាន​បន្ត​ ​៖​ អ្នក​ជំនាញ បង្ហាញ​បទពិសោធន៍ បើក​ឡាន​ឡើង​ភ្នំ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​dpreview