ថ្មី! Huawei បង្ហាញ​វត្តមាន Huawei P9 ពណ៌​ផ្កាឈូក​មាស ជា​ផ្លូវការ​នៅ​​កម្ពុជា

ក្រុមហ៊ុន Huawei បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​របស់​កំពូល​អធិរាជ​ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ភ្លោះ Leica គ្មាន​ពីរ គឺ Huawei P9 ពណ៌​ផ្កា​ឈូក​មាស ព្រម​ទាំង​បើក​ទទួល​ការ​កុម្ម៉ង់​ទុក​មុន​ពី​អតិថិជន នៅ​រោង​ភាព​យន្ត Major Cineplex ផ្សារ​ទំនើប​អ៊ីអន។

 

ថ្មី! Huawei បង្ហាញ​វត្តមាន Huawei P9 ពណ៌​ផ្កាឈូក​មាស ជា​ផ្លូវការ​នៅ​​កម្ពុជា

 

ក្រោយ​អភិវឌ្ឍ​ខ្លួន និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា Leica មក​ប្រើ​ក្នុង​ស្មាតហ្វូន រួម​ជាមួយ​នឹង​អេក្រង់​ទំហំ ៥,២ អ៊ីញFull HD Resolution កាមេរ៉ា​ភ្លោះ​ទំហំ 12MP អាច​ថត​រូប​បាន​ស្អាត​ច្បាស់​ ទោះ​ជា​នៅ​ទី​កន្លែង​ពន្លឺ​តិច ឬ​ងងឹត​ក្តី និង​ធាតុផ្សំ​ពិសេសៗ​មួយ​ចំនួន​ទៀត ​បាន​ធ្វើ​ឲ្យ P9 ទទួល​បាន​ពាន​រង្វាន់ European Consumer Smartphone 2016-2017 ពី EISA ដែល​ជា​ពាន​រង្វាន់​លើ​រូប​ភាព និង​សំឡេង​ពី​សហភាព​អឺរ៉ុប។

 

ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់ Huawei បាន​បញ្ចេញ P9 ពណ៌​ផ្កា​ឈូក​មាស​មួយ​ទៀត បន្ថែម​ពី​លើ​ពណ៌​មាស និង​ប្រផេះ ដោយ​ក្រុមហ៊ុន​រំពឹង​ថា ការ​បង្ហាញ​ខ្លួន​របស់ P9 ពណ៌​ផ្កា​ឈូក​មាស​នៅ​កម្ពុជា នឹង​ជា​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ស្មាតហ្វូន​កម្ពុជា​កក្រើក​ម្តង​ទៀត ដោយ​សារ​តែ​ភាព​ប្រណីត​ស្រស់​ស្អាត​នៃ​ពណ៌​របស់​វា។

 

ថ្មី! Huawei បង្ហាញ​វត្តមាន Huawei P9 ពណ៌​ផ្កាឈូក​មាស ជា​ផ្លូវការ​នៅ​​កម្ពុជា

 

លោក Jason នាយក Huawei Mobile Device ប្រចាំ​កម្ពុជា ថ្លែង​ថា៖ “មូល​ហេតុ​ដែល Huawei នាំ​យក P9 ផ្កា​ឈូក​មាស​មក​កាន់​កម្ពុជា ព្រោះ​យើង​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ពណ៌​ថ្មី​មួយ​ផ្សេង​ទៀត​ដល់​ពួក​គាត់។ យើង​ពេញ​ចិត្ត​នឹង​ផ្តល់​ជម្រើស​ជា​ច្រើន​ដល់​អតិថិជន​របស់​យើង។ រហូត​មក​ទល់​ពេល​នេះ យើង​មាន P9 ពណ៌​មាស ប្រផេះ ហើយ​ពេល​នេះ​ គឺ​ពណ៌​ផ្កាឈូក​មាស”។

 

HuaweiP9 ផ្កា​ឈូក​មាស ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​កម្ពុជា ដោយ​ទទួល​បាន​ការ​បញ្ជា​ទិញ​ទុក​មុន​តាម​រយៈ​ផេក​ហ្វេសប៊ុក Huawei Mobile Cambodia លើស​ការ​រំពឹង​ទុក។ អ្វី​ដែល​ពិសេស​នោះ គឺ​ការ​បញ្ជា​ទិញ​នៅ​ថ្ងៃ​នេះ នឹង​មាន​ការ​ផ្តល់​ជូន​បន្ថែម​ដល់​អតិថិជន ដូចជា ជើង​កាមេរ៉ា​ថត​រូប (Tripod + Selfie + Remote control) 
និង​ស្រោម​ទូរសព្ទ Original ។

 

អ្នក​ប្រើ​ប្រាស់ P9 ទាំង​អស់ អាច​រីករាយ​នឹង​ការ​ផ្តល់​ជូន​ជា​ច្រើន​ពី​ដៃគូ​សហការ​របស់ Huawei គឺ Smart Axiata។ រាល់​ការ​ទិញ Huawei P9 ពណ៌​ផ្កាឈូក​មាស ឬ​ពណ៌​ផ្សេងៗ​ទៀត អ្នក​នឹង​ទទួល​បាន​ការ​ប្រើ​ប្រាស់​គម្រោង Power+ ប្រចាំ​សប្តាហ៍​របស់​ Smart ដោយ​ឥត​គិត​លុយ​រហូត​ដល់ ១៦ សប្តាហ៍ ព្រម​ទាំង​លេខ​ពិសេស​មួយ ដើម្បី​ទទួល​បាន​ការ​រីករាយ​ជាមួយ​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា​ជាមួយ 4G LTE របស់​ Smart ដែល​សក្ដិសម​ជាមួយ Huawei P9។

 

ថ្មី! Huawei បង្ហាញ​វត្តមាន Huawei P9 ពណ៌​ផ្កាឈូក​មាស ជា​ផ្លូវការ​នៅ​​កម្ពុជា

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល http://consumer.huawei.com/kh/index.htm ឬ​ទូរសព្ទ Hotline ផ្នែក​សេវាកម្ម ដោយ​ចុច​លេខ 1800206688 រួច​ចុច​បញ្ជូន (ទូរសព្ទ​បាន​ដោយ​មិន​គិត​ថ្លៃ ទោះ​បី​គ្មាន​ទឹក​ប្រាក់​ក្នុង​គណនី)៕

 

ថ្មី! Huawei បង្ហាញ​វត្តមាន Huawei P9 ពណ៌​ផ្កាឈូក​មាស ជា​ផ្លូវការ​នៅ​​កម្ពុជា

 

ថ្មី! Huawei បង្ហាញ​វត្តមាន Huawei P9 ពណ៌​ផ្កាឈូក​មាស ជា​ផ្លូវការ​នៅ​​កម្ពុជា

 

អត្ថបទ៖ ពាណិជ្ជកម្ម