ពៅ លីដា នឹង​ពិ​ចារណា​ស្នេហ៍ ពី​សំំ​ណាក់​ប្រុស​នៅ​ឯ​នាយ​សមុទ្រ ខណៈ​ក្ដាប់​បាន​ឱកាស​សម្ដែង​នៅ​អាមេ​រិក​២​ខែ

(ភ្នំពេញ)៖ បន្ទាប់ពីការងារសិល្បៈ កំពុងតែមានភាពមមាញឹក គួរឲ្យកត់សម្គាល់ តារាសម្ដែងរាងតូចច្រឡឹង កញ្ញា ពៅ លីដា ស្រាប់តែក្ដាប់បានឱកាសមាស ចេញទៅសម្ដែង នៅទឹកដីមហាសេដ្ឋកិច្ច សម្បូរដុល្លារ នៃសហរដ្ឋអាមេរិក រយៈពេល២ខែ ធ្វើឲ្យនាងបង្ហាញអារម្មណ៍ ត្រេកអរស្ទើរហោះ ព្រោះមិននឹកស្មានថា ខ្លួនត្រូវសម្ភាសន៍ជាប់ បានចេញទៅ​សម្ដែង​បែបនេះឡើយ។ ពេលក្ដាប់បានឱកាស​​ជាលើកដំបូងនេះ នៅពេលចោទសួរពីរឿង​ស្នេហាក្រៅប្រទេស ​ពៅ លីដា បានបង្ហើបឲ្យដឹងថា នាងនឹងបើកបេះដូង ពិចារណាស្នេហ៍ ពីសំណាក់បុរសក្រៅស្រុក ពោលគឺបុរសនៅអាមេរិក ប៉ុន្តែអ្វីៗស្ថិតនៅលើ​ពេលវេលា និងនិស្ស័យជាអ្នកសម្រេច។

តារាសម្ដែង ពៅ លីដា ត្រូវបានគេមើលឃើញថា ជាតារាមានសំណាងខ្ពស់មួយដួង ក្នុងចំណោមតារាខ្មែរ ដែលបានចេញទៅសម្ដែង នៅសហរដ្ឋអាមេរិក ខណៈដែលតារាសម្ដែង តារាចម្រៀងជាច្រើននាក់នោះ ត្រូវបានខកបំណង ក្នុងការចេញទៅសម្ដែង នៅលើទឹកដីសម្បូរប្រាក់ដុល្លារនេះ ព្រោះតែការបំពេញសំណុំបែបបទ ការរៀបចំឯកសារ និងលក្ខខណ្ឌច្រើនពេក ត្រូវបានដាក់ចេញឲ្យតែអនុវត្តន៍។ ការបង្កឲ្យមានភាពតឹងតែង រាល់ពេលចេញទៅសម្ដែង​ នៅអាមេរិកនេះ ក៏ព្រោះតែតារាខ្មែរមួយចំនួន បានបង្កឲ្យមានផលវិបាកដល់អ្នកធានា ឲ្យឈឺក្បាលវិលមុខ និងគេចវេសមិនចង់ត្រឡប់មកវិញ ធ្វើឲ្យកើតបញ្ហាជាច្រើន។

​ចុងក្រោយនេះ កញ្ញា ពៅ លីដា ត្រូវបានគេសង្កេតឃើញថា ក្រសោបបានតំណែងជាតួឯក ជាបន្តបន្ទាប់ ជាស្ដែង​ដូចជារឿង​ «វិថីនារី» របស់ MYTV រឿង«ស្នេហ៍បញ្ច្រាស់ទិស» និងរឿង «ចាប៉ីនាគត្រាច់ចរ» ជាដើម ហើយ​ស្របពេលកំពុងត្រូវប៉ាន់ អាជីពសិល្បៈ​នៅក្នុង ស្រុកនោះ ស្រាប់តែឆក់បានឱកាស ចេញទៅសម្ដែងរកប្រាក់ដុល្លារ នៅលើទឹកដី មហាអំណាចសហរដ្ឋអាមេរិក ដោយបានអូសវ៉ាលីស ឡើងយន្តហោះចេញទៅនៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។

​ថ្លែងឲ្យដឹង នៅមុនពេលឡើងយន្តហោះ​ កញ្ញា ពៅ លីដា ​បានបញ្ជាក់ ទាំងអារម្មណ៍ត្រេកអរ ឥតឧបមាថា តាមគម្រោងនាងត្រូវសម្ដែង​រយៈពេល២ខែ ជាមួយនឹងតារាចម្រៀងម្នាក់ទៀត គឺអ្នកនាង អឿន ស្រីមុំ ហើយនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ នាងនិងត្រឡប់មកមាតុប្រទេសវិញ។

ពេលមានសំណួរថា ប្រសិនបើមានបុរសណាម្នាក់ ពេញចិត្តចង់បាន លីដា ធ្វើជាគូស្នេហ៍ ហើយចង់បាន​ទៅរស់អាមេរិក តើ លីដា គិតយ៉ាងណាដែរ ? កញ្ញា ពៅ លីដា ឆ្លើយបញ្ជាក់ថា «រឿងនេះ ខ្ញុំមិនទាន់គិតទេបង..! តែប្រសិនបើមានបែបនេះមែន ខ្ញុំនឹងពិចារណាលើបុរសម្នាក់នោះ ហើយត្រូវមើលទៅលើនិស្ស័យថែមទៀត។ ខ្ញុំគិតថា ស្រេចតែលើនិស្ស័យទេបង​.. បើគូគង់តែនឹងជួបគ្នាទេ​។ ប៉ុន្តែបើតាមចិត្តខ្ញុំ ខ្ញុំមិនចង់រស់នៅប្រទេសគេទេ​ គឺចង់រស់នៅជួបជុំបងប្អូន ម៉ាក់ ប៉ា នៅស្រុកខ្មែរ គឺខ្ញុំពេញចិត្តណាស់ទៅហើយ ​មិនបានគិតប្រាថ្នា ដល់ថ្នាក់ទៅរស់នៅស្រុកគេទេ ​បង..!»។

ពៅ លីដា បន្ថែមថា នាងបានត្រៀមបទចម្រៀងជាច្រើនបទ រួមទាំងម៉ូដសម្លៀកបំពាក់​​បែ​បប្រពៃណីខ្មែរ ចំនួន១០កំប្លេរ ដើម្បីបង្ហាញជូនបងប្អូន នៅទីនោះ ​ហើយការចេញ​ទៅសម្តែងនៅសហរដ្ឋអាមេរិក ជាលើកដំបូងនេះ នាងគ្មានការព្រួយបាយម្ភ ឬភ័យព្រួយទេ ព្រោះនាងធ្លាប់សម្ដែងជោគជ័យ​ នៅប្រទេស បារាំង និង អូស្ត្រាលី នាពេលកន្លងមក។​

មុនពេលឡើងយន្តហោះ ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពៅ លីដា បានលុតជង្គង់ជំរាបលា និងអរគុណម្ដាយ នៅចំពោះមុខមហា​​ជន ​​ហាក់បញ្ជាក់ថា នាងមិនចង់ឃ្លាតឆ្ងាយពីម្ដាយ មួយជំហ៊ានសោះឡើយ ខណៈដែលម្ដាយ និងប្អូនប្រុសរបស់នាងធ្លាប់មើលថែ និងតាមការពារស្ទើរគ្រប់ជំហាន៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពៅ លីដា នាំគ្រួសារទៅ ដើរលេងនៅថៃ និងសាំងហ្គាពួរ ។ គួររំលឹកផងដែរថា តារាសម្តែងជាច្រើនដួង បានកំពុងតែមមាញឹកជាប់ដៃ ថតរឿងឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ ជាច្រើននោះ ស្រាប់តែតារាសម្តែង នាង ពៅ លីដា បែរជាបោះបង់ចោល ឱកាសកើបលុយពីការសម្តែង ទៅសម្ងំដឹកដៃ ម្តាយនិងប្អូនប្រុស ទៅដើរកម្សាន្ត នៅក្រៅប្រទេសធ្វើព្រងើយ ។

តារាសម្តែងច្រមុះស្រួច សម្បុរខ្មៅស្រអែម កញ្ញា ពៅ លីដា នៅពេលថ្មីៗនេះ បាននាំម្តាយ និងប្អូនប្រុសរូបសង្ហា ទៅដើរកម្សាន្ត លក្ខណៈគ្រួសារ ដោយកាលពី ប៉ុន្មានថ្ងៃមុននោះ នាងបានធ្វើដំណើរទៅ ដើរកម្សាន្តនៅប្រទេសថៃ ហើយក៏បានត្រឡប់មក ដល់ប្រទេសកំណើត មិនទាន់បានប៉ុន្មានថ្ងៃផង នាងក៏នាំគ្រួសារទៅ ដើរកម្សាន្តបន្តនៅ សាំងហ្គាពួរថែមទៀត ។

ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងរូបនេះ ហាក់មានភាពហ៊ឺហារ ស៊ីវិល័យដើរលេងកម្សាន្ត និង Shopping នៅក្រៅប្រទេសជាញឹកញាប់ ដោយមិនខ្វល់ពីការងារសិល្បៈ ទាល់តែសោះ ខុសប្លែកពីមុនៗ ដែលនាងមាន ការយកចិត្តទុកដាក់ ទៅលើការងារចង់ សាងប្រជាប្រិយភាព ឲ្យល្បីលេចធ្លោ។ ទន្ទឹមជាមួយនឹងការ មានភាពហ៊ឺហារ របស់នាងនេះដែរ ក៏ត្រូវបានមហាជន ភាគច្រើនគិតថា ប្រហែលជានាង មានម្ចាស់បេះដូង ដែលជាអ្នកមានទ្រព្យសម្បត្តិ ហើយមើលទៅ បានជានាងគិតតែ ពីដើរលេងមិនខ្វល់ រឿងការងារបែបនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload