ក្លិបបារាំង Monaco សម្លឹងការឈ្នះម្តងទៀតក្នុងពូល E

អតីតក្រុមជើងឯករង Monaco នឹងសម្លឹងរកជ័យជម្នះមួយផ្សេងទៀត ក្រោយពីផ្តួល ក្រុម Tottenham ២-១ កាលពីថ្ងៃបើកឆាក ខណៈពួកគេត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវអាល្លឺម៉ង់ Bayer Leverkusen នៅកីឡដ្ឋាន Stade Louis II ក្នុងពូល E នៃក្របខណ្ឌ Champions League នារាត្រីនេះ។

Monaco-BayerLeverkusen

ក្លិបរបស់បារាំងមួយនេះ មិនធ្លាប់ចាញ់សោះពីការជួបគ្នាជាមួយនឹង Leverkusen ៤ លើកកាលពីមុន តាមរយៈការយកឈ្នះពួកគេទាំងក្នុង និងក្រៅដី កាលពី ២ ឆ្នាំមុន។

Monaco ទើបតែបានផ្តួលក្រុម Angers ២-១ ក្នុងក្របខ័ណ្ឌ Ligue 1 ដែលជាជ័យជម្នះលើកទី ៨ របស់ពួកគេ ក្នុងចំណោម ៩ ប្រកួតចុងក្រោយ។

ក្រុម Leverkusen បានទទួលលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម CSKA Moscow ក្នុងថ្ងៃប្រកួតទី ១ និងកំពុងឈរពាក់កណ្តាលតារាងក្នុងក្របខ័ណ្ឌរបស់អាល្លឺម៉ង់។ ពួកគេទើបតែបានកត់ត្រាជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Mainz កាលពីថ្ងៃសៅរ៍មុន។

ដោយឡែក ក្រុម Tottenham Spurs របស់លោក Mauricio Pochettino នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូជាលើកទី ១ ជួបជាមួយ CSKA Moscow ក្រោយពីឈ្នះ ២-១ នៅលើទឹកដីក្រុម Middlesbrough កាលពីចុងសប្តាហ៍មុន៕

The post ក្លិបបារាំង Monaco សម្លឹងការឈ្នះម្តងទៀតក្នុងពូល E appeared first on CamboSport.