FA នឹងធ្វើការស៊ើបអង្កេតលើគ្រូបង្វឹកជម្រើសជាតិអង់គ្លេសថ្មី Sam Allardyce

សហព័ន្ធបាល់ទាត់ (FA) កំពុងការធ្វើការស៊ើបអង្កេត បទចោទប្រកាន់លើគ្រូបង្វឹកជម្រើសជាតិអង់គ្លេស គឺលោក Sam Allardyce ដែលបានប្រើប្រាស់តួនាទីរបស់ខ្លួន ចរចាកិច្ចព្រមព្រៀងមួយតម្លៃ ៤០ម៉ឺនផោន និងផ្តល់ការប្រឹក្សា ពីរបៀបគេចចេញពីច្បាប់ក្នុងការផ្ទេរកីឡាករ។

Sam-Allardyce

សារទូរលេខមួយកាលពីខែសីហា បានបង្ហាញរូបលោក Allardyce បានជួបពិភាក្សាជាមួយបុរសម្នាក់ ដែលតំណាងឲ្យក្រុមហ៊ុន Far East ដែលជាកន្លែងលោកបាននិយាយថា ច្បាប់ម្ចាស់កម្មសិទ្ធិភាគីទីបី អាចនឹងត្រូវជៀសវាងបាន។ ម្ចាស់កម្មសិទ្ធិភាគីទីបីនៃកីឡាករ ត្រូវបានហាមដោយសហព័ន្ធបាល់ទាត់ កាលពីឆ្នាំ ២០០៨មក។

គ្រូបង្វឹកវ័យ ៦១ឆ្នាំរូបនេះ មិនទាន់បានឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយ ខណៈសហព័ន្ធបាល់ទាត់ បានស្នើសុំមើល ឯកសារនៃ វីឌីអូថតទុកនោះ។

នៅថ្ងៃព្រឹកអង្គារនេះ មានកិច្ចប្រជុំមួយ នៅពេលប្រធានសហព័ន្ធថ្មី លោក Greg Clarke និងនាយកប្រតិបត្តិ Martin Glenn ត្រូវធ្វើការសម្រេចចិត្ត ថាតើបញ្ហានេះ គឺជារឿងវិនិច្ឆ័យខុស ឬជារឿងដែលធ្ងន់ធ្ងរជាងនេះ៕

The post FA នឹងធ្វើការស៊ើបអង្កេតលើគ្រូបង្វឹកជម្រើសជាតិអង់គ្លេសថ្មី Sam Allardyce appeared first on CamboSport.