Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!

6 Videos


កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីមានព័ត៌មានចុះផ្សាយព្រោងព្រាតពីការបែកបាក់គ្នារវាង Angelinajolie និង លោក brand Pitt ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោកនោះ ពេលនេះ ប្ដីប្រពន្ធដែលទើបតែបញ្ចប់ចំណងអាពាហ៍ពិពាហ៍មួយគូនេះ មានការព្រួយបារម្ភពីរឿងចែកកូន ជាងការចែកទ្រព្យសម្បត្តិទៅទៀត ។

Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!

បើតាមប្រភពព័ត៌មានពីអ្នកជិតដិតអ្នកទាំងពីរបានបង្ហើបឱ្យដឹងថា អតីតប្ដីប្រពន្ធមួយគូនេះ មិនបានបារម្ភរឿងចែកទ្រព្យសម្បត្តិអ្វីឡើយតែអ្វីដែលពួកគេកំពុងព្រួយបារម្ភខ្លាំងនោះគឺរឿងចែកកូនគ្នានេះតែម្ដង ព្រោះថាទាំង Angelinajolie និង លោក brand Pitt គឺសុទ្ធតែចង់ធ្វើជាអ្នកថែរក្សាកូនរៀងៗខ្លួន។

Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!

ដោយឡែក បើតាមប្រភពព័ត៌មានមួយចំនួនទៀតបានលើកឡើងថា ប្ដីប្រពន្ធដែលទើបតែលែងលះគ្នាក្នុងពេលថ្មីៗនេះមានទ្រព្យសរុបដល់ទៅ ៤០០ លានដុល្លារ និងផ្ទះចំនួន ១២ កន្លែងដែលមាននៅជុំវិញពិភពលោកប៉ុន្ដែផ្ទះទាំងនោះភាគច្រើនពួកគេបានទិញមុនពេលរៀបការជាមួយគ្នា ។

Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!

តែទោះជាយ៉ាងនេះក្ដី លោក Brad Pitt មិនបានទាមទារ ក៏ដូចជាឈ្លោះប្រកែកលើការចែកទ្រព្យសម្បត្តិអ្វីឡើយ លោកគ្រាន់តែសុំសិទ្ធិថែរក្សាកូន ស្របពេលដែលនៅក្នុងបណ្ដឹងលែងលះទៅតុលាការរបស់ Angelina jolie ចង់សុំសិទ្ធិចិញ្ចឹមកូនតែម្នាក់ឯង ៕ BeBe

Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!Angelinajolie និង អតីតស្វាមី ព្រួយរឿងចែកកូន ជាងរឿងចែកទ្រព្យទៀត!