​កីឡាការិនី កែ ឡេង បាន​មេដាយប្រាក់ពីព្រឹត្តិការណ៍​ប៉េតង់ឆ្នេរខ្សាច់អាស៊ី និពន្ធដោយ : ថ្មីៗ       September-27-2016, 3:27 pm         144

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​កីឡាការិនី កែ ឡេង បាន​មេដាយប្រាក់ពីព្រឹត្តិការណ៍​ប៉េតង់ឆ្នេរខ្សាច់អាស៊ីកីឡាការិនី កែ ឡេង ទទួលបាន​មេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុ Shooting ​ក្នុង​ព្រឹត្តិការណ៍ Asian Beach Games លើក​ទី​៥​នៅ​ក្រុង​ដា​ណា​ង ប្រទេស​វៀតណាម បន្ទាប់ពី​បាន​ចាញ់​​កីឡាការិនី​ចិន Yan Linlin នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​២៧ ខែកញ្ញា នេះ​។​

​នា​ការប្រកួត​វគ្គ​ជម្រុះ​ជុំទីមួយ កែ ឡេង បានឈ្នះ​កីឡាការិនី​ឡាវ Souksavat Khoun ក្នុង​លទ្ធផល ៣៧-២៥ បន្ទាប់មក​បាន​បំបាក់​កីឡាការិនី​វៀតណាម Thach Thi Anh Lan ៣៣-១១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

 ​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាការិនី​ចិន Yan Linlin បានយក​ឈ្នះ​កែ ឡេង ក្នុងលទ្ធផល ៣៨-២៨ ៕

​មេដាយ​សំរឹទ្ធ បាន​ទៅលើ​កីឡាការិនី​ឡាវ Souksavat Khoun និង​កីឡាការិនី​ថៃ Kanchanthornpak Tanida ៕