ឥណ្ឌា ប្រាប់​ប៉ា​គី​ស្ថាន​ឲ្យ​ឈប់​ស្រ​ម៉ៃ​ចង់បាន​កា​ស្មៀ​រ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-27-2016, 4:00 pm         13

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌា ប្រាប់​ប៉ា​គី​ស្ថាន​ឲ្យ​ឈប់​ស្រ​ម៉ៃ​ចង់បាន​កា​ស្មៀ​ររដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Sawaraj (រូបភាព UN)​មហាអំណាច​អាស៊ី​ខាងត្បូង ឥណ្ឌា និង​ប៉ា​គី​ស្ថាន បាន​ប្រើប្រាស់​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​វាយប្រហារ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​ដែនដី​កា​ស្មៀ​រ​។ ប៉ា​គី​ស្ថាន បាន​រិះគន់​ខ្លាំងៗ​ថា ឥណ្ឌា​ជា​ឧបសគ្គ​ក្នុង​ដំណើការ​ចរចា​សន្តិភាព និង​តែង​ដាក់​លក្ខខណ្ឌ​ចរចា​ជាដើម​។ ជាការ​ឆ្លើយតប ឥណ្ឌា​អះអាងថា ខ្លួន​មិនបាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​ឡើយ និង​ប្រាប់​ឲ្យ​ប៉ា​គី​ស្ថាន​ឈប់​ចង់​បានកា​ស្មៀ​រ​ទៀត​ទៅ​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោកស្រី Sushma Swaraj នៅ​ថ្ងៃទី​២៦ ខែកញ្ញា បាន​ទាត់ចោល​ការចោទប្រកាន់​របស់​គូប្រជែង​ប៉ា​គី​ស្ថាន ជុំវិញ​ជម្លោះ​នៅ​តំបន់​កា​ស្មៀ​រ​។ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ក៏បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន​លើ​ករណី​ភេរវកម្ម និង​បាន​ព្រមាន​ទៀតថា ឥណ្ឌា​នឹងមិន​បោះបង់​ការគ្រប់គ្រង​លើ​ដែនដី​មាន​ជម្លោះ​នៅ​កា​ស្មៀ​រ​ឡើយ​។

​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន កើន​កម្ដៅ​ខ្លាំង​នាពេល​ថ្មីៗ​នេះ ក្រោយ​ការវាយប្រហារ​មូលដ្ឋាន​កងទ័ព​ឥណ្ឌា ដែល​ឥណ្ឌា​ចោទ​សកម្មជន​ប៉ា​គី​ស្ថាន​នៅ​ពីក្រោយ​រឿងនេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត លោកស្រី Sushma Swaraj និយាយថា ឥណ្ឌា​មិនដែល​ដាក់​លក្ខខណ្ឌ​មុននឹង​ចរចា ជាមួយ​ប៉ា​គី​ស្ថាន​ដូច​ការចោទប្រកាន់​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​រូបនេះ​បន្តថា ប៉ា​គី​ស្ថាន មិន​ទទួលស្គាល់​រឿងនេះ ហើយ​តែងតែ​ជឿថា ការវាយប្រហារ​នោះ អាចធ្វើ​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​ទឹកដី​ដែល​ពួកគេ​ចង់បាន​។

«​យោបល់​របស់ខ្ញុំ​សម្រាប់​ប៉ា​គី​ស្ថាន​គឺ ឈប់​សុ​បិ​ន្ត​ទៀត​ទៅ​។ ខ្ញុំ​បញ្ជាក់​ឲ្យ​ហើយ​ថា ទឹកដី ចា​មូ (Jammu) និង​កា​ស្មៀ​រ (Kashmir) គឺជា​ទឹកដី​របស់​ឥណ្ឌា ហើយនឹង​នៅតែ​ជា​របស់​ឥណ្ឌា​រហូត​។​» នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា Sushma Swaraj ប្រាប់​អង្គប្រជុំ​មហាសន្និបាត​នា​ក្រុង New York​។ 

​ជាមួយគ្នា​នោះ លោកស្រី​រដ្ឋមន្ត្រីការបរទេស បន្ថែមទៀតថា វា​ក៏​ដល់​ពេលដែល​ត្រូវ​ទុក​ឲ្យ​ប៉ា​គី​ស្ថាន​នៅឯ​កោ​ហើយ ព្រោះ​ប្រទេស​នេះ​មាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរ​វករ​។ ដោយ​សំដៅ​ដល់​ប៉ា​គី​ស្ថាន លោកស្រី Sushma Swaraj បញ្ជាក់ដែរថា ក្នុងចំណោម​ពួកយើង មាន​ប្រទេស​ខ្លះ​នៅតែ​និយាយ​ភាសា​ភេរវកម្ម ចិញ្ចឹម​ពួកគេ និង​ឲ្យ​ពួក​ភេរវកម្ម​ធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស​ទៀ​ត​ផង​។

​ជម្លោះ​ដែនដី​កា​ស្មៀ​រ ដែល​បន្សល់ទុក​ដោយ​អតីត​ម្ចាស់​អាណានិគម​អង់គ្លេស ជា​ចំណុច​ឧបសគ្គ​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ដែល​មិនទាន់មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​។ ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុលនិយម​ជាច្រើន​ក្រុម បាន​ប្រយុទ្ធ​តស៊ូ​ជាមួយ​ទាហាន​ឥណ្ឌា ដើម្បី​ផ្ដាច់ខ្លួន​ពី​ការគ្រប់គ្រង​របស់​ក្រុង​ឥណ្ឌា ឬក៏​ផ្ដាច់ខ្លួន​ដើម្បី​ចូល​ជាមួយ​ប៉ា​គី​ស្ថាន​។

​ភាព​តានតឹង​រវាង​មហា​អំ​ណា​នុយក្លេអ៊ែរ​ទាំងពីរ បាន​កើន​កម្ដៅ​ខ្លាំង​នៅ​ថ្ងៃទី​២០ ខែកញ្ញា បន្ទាប់ពី​ទាហាន​ឥណ្ឌា​ចំនួន​១៨​នាក់ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ដោយសារ​ការវាយប្រហា​រ​ពី​ក្រុម​ជ្រុលនិយម​។ ហើយ​នោះ​ក៏​ជា​ករណី​សម្លាប់​ទាហាន​ឥណ្ឌា​ច្រើនជាងគេ​បំផុត ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។ ឥណ្ឌា បាន​បន្ទោស​ការវាយប្រហា​រ​នៅ​នេះ​ដាក់​ប៉ា​គី​ស្ថាន ប៉ុន្តែ​ត្រូវ​ទាត់ចោល​ភា្ល​មៗ​ដែរ​៕