គួរឱ្យអាសូរណាស់! ក្មេងតូចម្នាក់ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃបំផុត (មានវីដេអូ)

6 Videos


ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកវីដេអូខ្លីមួយតៗគ្នា ដែលក្នុងវីដេអូខ្លីនោះ បានបង្ហាញពីសកម្មភាពដ៏សាហាវយង់ខ្នងរបស់ស្ត្រីម្នាក់កំពុងធ្វើទារុណកម្មទៅលើក្មេងតូចអាយុប្រហែលជាង ១ ខួប យ៉ាងសាហាវព្រៃផ្សៃបំផុត ។

គួរឱ្យអាសូរណាស់! ក្មេងតូចម្នាក់ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃបំផុត (មានវីដេអូ)

បើតាមឃ្លីបវីដេអូស្តែងៗនេះ បានបង្ហាញពីសកម្មភាពដ៏ឃោឃៅមួយរបស់ស្ត្រីម្នាក់បានយកខ្នើយទៅគ្របមុខក្មេងតូចដែលមិនទាន់ដឹងក្តីមួយរូប ដោយប្រើជើងទាំងពីរជាន់សង្កត់ពីលើ មិនគិតពីភាពឈឺចាប់របស់ក្មេង ទោះបីជាក្មេងតូចរូបនោះខំរើបម្រាស និង ស្រែកយំខ្លាំងយ៉ាងណាក៏ដោយ ក៏ស្ត្រីរូបនោះមិនព្រមបញ្ឈប់ដែរ ។

គួរឱ្យអាសូរណាស់! ក្មេងតូចម្នាក់ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃបំផុត (មានវីដេអូ)

ជាមួយនឹងទង្វើដ៏ខ្មៅងងឹតរបស់ស្ត្រីខាងលើនេះ មហាជនជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងទៅលើស្ត្រីរូបនោះ ។ ដោយឡែកបើងាកមកមើលរូបភាពក្មេងតូចដ៏គួរឱ្យអាណិតអាសូរនេះវិញ ម្នាក់ៗបានពោលពាក្យឡើងថា តើគ្នាខុសអី បានជាធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដាក់គ្នាបែបនេះ ទាំងគ្នាជាក្មេងតូចម្នាក់ដែលមិនទាន់ដឹងក្តីនោះ ។

គួរឱ្យអាសូរណាស់! ក្មេងតូចម្នាក់ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃបំផុត (មានវីដេអូ)

ទាក់ទងនឹងវីដេអូឃ្លីបខ្លីនេះ គេមិនបានស្គាល់ពីអត្តសញ្ញាណពិតប្រាកដរបស់ស្ត្រីដែលមានចិត្តជាមារនេះឡើយ ហើយគេក៏មិនបានដឹងប្រាកដពីប្រភពមកពីណាដែរ តែទោះជាយ៉ាងណា សម្រាប់មហាជនក៏នៅតែទាមទារឱ្យមានការវែកមុខរកស្ត្រីព្រៃផ្សៃនោះឱ្យខាងតែបាន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សាកល