ទឹកដី​ Dortmund ​៥​ប្រកួត Real ​​មិន​​ដែល​ឈ្នះ​សោះ​​ ចុះ​យប់​នេះ​វិញ?

​​​ការ​ប្រកួត​ UEFA Champions League ​១​គូ​ជក់​ចិត្ត​បំផុត​​នឹង​ត្រូវ​​ធ្វើ​​ឡើង​នៅ​កីឡដ្ឋាន​ Westfalenstadion ​នា​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ​ ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Real Madrid ​​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Borussia Dortmund ​ដល់​ទឹក​ដី​អាល្លឺម៉ង់។

 

ទឹកដី​ Dortmund ​៥​ប្រកួត Real ​​មិន​​ដែល​ឈ្នះ​សោះ​​ ចុះ​យប់​នេះ​វិញ?

 

Real កំពុង​ឈរ​កំពូល​តារាង​ La Liga ប៉ុន្តែ​២​ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ​របស់​ពួកគេ​ស្មើ​ទាំង​២​ប្រកួត​ ​ដូច្នេះ​ទម្រង់​លេង​​ហាក់​ធ្លាក់​ចុះ​បន្តិច។ រីឯ​ Dortmund ​​កំពុង​ឈរ​លេខ​២ នៅ​ Bundesliga ​បន្ទាប់​ពី​៥​ប្រកួត​​ឈ្នះ​៤ ចាញ់​១ និង​ចាញ់​ក្រុម​កំពូល​តារាង​ Bayern Munich ​៣​ពិន្ទុ។

 

ក្រុម​ទាំង​ពីរ​នេះ​ កាល​ប្រកួត​បើក​ឆាក​ UEFA Champions League​ ពូល​ F ​កន្លង​មក​ឈ្នះ​ដូច​គ្នា ដោយ​ Dortmund ​លត់​ Legia Warszawa ដល់​ទៅ​ ៦-០ ខណៈ​ដែល​ Real យក​ឈ្នះ​លើ​ Sporting CP ​២-១ ទាំង​ភ័យ​បុក​ពោះ​នៅ​ចុង​ម៉ោង។

 

ជើង​កីឡាករ៖

 

ទឹកដី​ Dortmund ​៥​ប្រកួត Real ​​មិន​​ដែល​ឈ្នះ​សោះ​​ ចុះ​យប់​នេះ​វិញ?

សកម្មភាពក្រុម​ Dortmund ហ្វឹកហាត់

 

ម្ចាស់​ផ្ទះ​ Dortmund ​មាន​ដំណឹង​ល្អ​បន្ទាប់​ពី​ Pierre-Emerick Aubameyang, Marc Bartra, Andre Schurrle, Adrian Ramos ​នឹង​អាច​ចូល​លេង​បាន​វិញ ក្រោយ​ត្រឡប់​ពី​របួស។ ប៉ុន្តែ​ក្រុម​របស់​លោក​ Thomas Tuchel ​នឹង​អវត្តមាន​​តារា​ឆ្នើម​ Marco Reus (របួស​ក្រលៀន) និង​ ខ្សែ​ការពារ​ Erik Durm (របួស​ជង្គង់)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Dortmund អាច​មាន៖ Bürki; Piszczek, Papastathopoulos, Bartra, Schmelzer; Castro, Weigl; Guerreiro, Götze, Dembélé; Aubameyang។

 

ទឹកដី​ Dortmund ​៥​ប្រកួត Real ​​មិន​​ដែល​ឈ្នះ​សោះ​​ ចុះ​យប់​នេះ​វិញ?

សកម្មភាពក្រុម​ Real Madrid ហ្វឹកហាត់

 

រីឯ​ក្រុម​ភ្ញៀវ​ Real ​​នឹង​អវត្តមាន​ Casemiro (របួស​ក​ជើង)​ និង​ Marcelo ​(របួស​កំភួន​ជើង) ​ប៉ុន្តែ​ Pepe និង​ Fabio Coentrao ​អាច​នឹង​ចូល​លេង​បាន​ ខណៈ​ដែល​តារា​ឆ្នើម​ Cristiano Ronaldo ​ដែល​ត្រូវ​អ្នកចាត់ការ​ Zinedine Zidane ​ដូរ​ចេញ​កាល​ប្រកួត​មុន​ នឹង​ជាប់​ជម្រើស​ដំបូង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Real អាច​មាន៖ Casilla; Carvajal, Ramos, Pepe, Danilo; Kroos, Modrić, Kovačić; Bale, Benzema, Ronaldo។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

ទឹកដី​ Dortmund ​៥​ប្រកួត Real ​​មិន​​ដែល​ឈ្នះ​សោះ​​ ចុះ​យប់​នេះ​វិញ?

 

– Dortmund និង​ Real ​ប៉ះ​គ្នា​៦​ដង​ហើយ​ ក្នុង​ការ​ប្រកួត​ UEFA Champions League ​​៥​រដូវ​កាល​ចុង​ក្រោយ​ (វគ្គ​ចែក​ពូល​២ដង ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​២​ដង និង​វគ្គ​៨​ក្រុម​២ដង)។ ជួប​គ្នា​លើក​ចុង​ក្រោយ​កាល​ខែ​មេសា ឆ្នាំ​២០១៤ Dortmund ឈ្នះ​ ២-០។

– Real ​​មិន​ដែល​ឈ្នះ​នៅ​ទឹកដី​​ Dortmund ទេ​ ៥​ប្រកួត​​ដែល​ប៉ះ​គ្នា​នៅ​ UEFA Champions League (ស្មើ​២, ចាញ់​៣)។

– ប៉ះ​ Dortmund នៅ​អាល្លឺម៉ង់ ៣​ប្រកួត​ចុង​ក្រោយ​នៅ​ UEFA Champions League ក្រុម​ស្ដេច​ស ចាញ់​ទាំង​៣​ប្រកួត។

– Dortmund ​ឈ្នះ​៤​ប្រកួត​ចុង​ក្រោយ​​​​​ជាប់ៗ​គ្នា​ក្នុង​ដី ពេល​ប៉ះ​ក្រុម​មក​ពី​អេស្ប៉ាញ​ ក្នុង​​ពាន​រង្វាន់​អឺរ៉ុប និង​ស៊ុត​ចូល​យ៉ាង​តិច​​បាន​២​គ្រាប់ ក្នុង​១​ប្រកួត។

– Real ​មិន​ដែល​ចាញ់​​នៅ​វគ្គ​ចែក​ពូល​ UEFA Champions League ​ចំនួន​២២​ប្រកួត​មក​ហើយ​ (ឈ្នះ​១៨ ស្មើ​៤ ចាញ់​០)។ ប៉ុន្តែ​ចាញ់​លើក​ចុង​ក្រោយ​របស់​គេ​គឺ ចាញ់​ Dortmund ​នេះ​តែ​ម្ដង ​ដោយ​ចាញ់​ ២-១ កាល​ខែ​តុលា ឆ្នាំ​២០១២។

 

ព្យាករ​គូ​នេះ​គឺ៖ Borussia Dortmund ២-១ Real Madrid , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

* គូ​ប្រកួត​ UEFA Champions League ទាំង​អស់​យប់​នេះ​គឺ៖

 

ទឹកដី​ Dortmund ​៥​ប្រកួត Real ​​មិន​​ដែល​ឈ្នះ​សោះ​​ ចុះ​យប់​នេះ​វិញ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports