Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!

6 Videos


Miss Grand Cambodia ហេង ចន្ថា បានសម្តែងការមិនអស់ចិត្ត ក្រោយពីទូតអាមេរិក មិនផ្តល់ទិដ្ឋាការដល់រូបនាង ដែលត្រូវទៅប្រកួត Miss Grand International 2016 នៅ The Westgate Lasvegas Resort and Casino Lasvesgas សហរដ្ឋអាមេរិក ។

Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!

បើតាមគម្រោង ហេង ចន្ថា ត្រូវចេញដំណើរទៅប្រកួត Miss Grand International 2016 នៅថ្ងៃទី ០៨ ខែតុលាខាងមុខនេះ។តែគួរអោយស្តាយ នាងបែរជាមិនទទួលបានទិដ្ឋាការពីសំណាក់ទូតអាមេរិកឡើយ។ហេង ចន្ថា បានចូលសម្ភាសនៅថ្ងៃទី ២១ ខែកញ្ញា ដោយមានការសួរនាំពីសំណាក់មន្ត្រីកុងស៊ុល ផ្នែកសម្ភាសចំនួនពីរនាក់។ក្នុងនោះនាងបានឆ្លងកាត់ការឆ្លើយសំនួរប្រមាណជា ១២ សំនួរ ។

Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!

ហេង ចន្ថា បានប្រាប់ថា នាងឆ្លើយទៅតាមការពិតនិងជាក់ស្តែង។ក្រៅពីនេះនាងក៏មានឯកសារ ដែលជាលិខិតអញ្ជើញពីសំណាក់នៃលោកអគ្គនាយក Miss Grand International ដែលបានបញ្ជាក់ពីបេក្ខភាពរបស់នាង រួមជាមួយលិខិតបញ្ជាក់មួយចំនួនភ្ជាប់ជាមួយ។ប៉ុន្តែគួរអោយស្តាយ ហេង ចន្ថា បែរជាមិនបាន ទទួល ទិដ្ឋាការក្នុងការចាកចេញទៅសហរដ្ឋអាមេរិក ។ Miss Grand Cambodia ហេង ចន្ថា ឆ្ងល់ថា មានមូលហេតុអ្វី បានជាទូតអាមេរិកមិនផ្តល់ទិដ្ឋាការអោយ រូបនាង ។

Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!

នាង តំណាងឲ្យនារីខ្មែរចូលរួមប្រកួតនៅទីនោះ ចប់ភារកិច្ចនាងវិលត្រលប់មកវិញ មិនមានបំណងចង់រត់ គេចនោះទេ។តាមគម្រោង ហេង ចន្ថា ត្រូវចេញទៅប្រកួត Miss Grand International 2016 នៅ The Westgate Lasvegas Resort and Casino Lasvesgas នៅសហរដ្ឋអាមេរិក នៅ ថ្ងៃទី ៨ ខែតុលាខាងមុខនេះ ហើយចប់ការប្រកួតនៅថ្ងៃទី ២៥ ខែតុលា ។ នាងត្រូវត្រលប់មកស្រុកខ្មែរវិញនៅថ្ងៃទី ២៦ ខែ តុលា ។ កន្លងមកបេក្ខនារីពីររូបហើយ ដែលបានទៅចូលរួមប្រកួត Miss Grand International នេះ មានដូចជា នូ ទឹមស្រីនៀត និង សេង ប៉ូលវិថាវី ៕ ចេនី

Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!Miss Grand Cambodia ហេង ចន្ថា មិនអស់ចិត្ត ទូតអាមេរិកមិនផ្តល់ទិដ្ឋាការឲ្យ!