សុខ ចាន់​មាន ក្លាយជា​កីឡាករ​ទីមួយ​ដែល​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍ Asian Beach Games និពន្ធដោយ : ថ្មីៗ       September-27-2016, 4:29 pm         321

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សុខ ចាន់​មាន ក្លាយជា​កីឡាករ​ទីមួយ​ដែល​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍ Asian Beach Games​កីឡាករ​ប៉េតង់ សុខ ចាន់​មាន បាន​ក្លាយជា​ម្ចាស់​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ (Asian Beach Games) ដោយ​យកឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម Huynh Cong Tam នៅ​វគ្គ​ផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ (Shooting) នៅ​ក្រុង​ដា​ណា​ង ប្រទេស​វៀតណាម នា​ថ្ងៃទី​២៧ ខែកញ្ញា នេះ​។​

​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ សុខ ចាន់​មាន បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​ស្ទួន​ដោយ​សម្រេចបាន​២៦​ពិន្ទុ​ស្មើ​កីឡាករ​ឡាវ Xamounty Somsamay ដោយ​នៅក្រោម​កីឡាករ​ថៃ ចិន​-​តៃប៉ិ និង​វៀតណាម​។ ឈានដល់​ជុំ​ទី​២ ចាន់​មាន រកបាន​៣៦​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពី​កីឡាករ​វៀតណាម Huynh Gong Tam ដែល​សម្រេចបាន​៣៩​ពិន្ទុ​។​

​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចាន់​មាន បាន​យកឈ្នះ​កីឡាករ​ថៃ Songthung Wattanachai ក្នុង​លទ្ធផល ២៣-២១ ។ មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ ចាន់​មាន បាន​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម Huynh Cong Tam ក្នុង​លទ្ធផល ៣២-១០។

បន្ទាប់ពី​កីឡាការិនី កែ ឡេង រកបានមេដាយ​ប្រាក់ជាលើក​ដំបូងក្នុងព្រឹត្តិការណ៍ Asian Beach Games ចាន់មាន បានក្លាយ​ជា​ម្ចាស់មេដាយមាស​ដំបូងបំផុត​ផង​ដែរ​របស់កម្ពុជា​ក្នុងព្រឹត្តិការណ៍​ថ្នាក់តំបន់នេះ។

មេដាយសំរឹទ្ធបានទៅ​លើកីឡាករថៃ Sonthung Wattanachai និង​កីឡាករចិន-តៃប៉ិ Wang Kuo-Chun៕